Home ព័ត៌មានជាតិ សង្គម ម៉ាស់​ក្រណាត់...

ម៉ាស់​ក្រណាត់​២​ម៉ឺន​ត្រូវ​ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត រស់​នៅតាម​សហគមន៍​ក្រីក្រ​នានា ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌឫស្សីកែវ បានរៀបចំ ពិធី​ប្រគល់ និង​ទទួល ម៉ាស់​ក្រណាត់ ចំនួន ២០,០០០​ម៉ាស់ ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ដល់​មក​តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​បន្ត​ចែកជូន​ដល់ រដ្ឋបាល​សង្កាត់​ទាំង​០៧ និង​ផ្សារ​រដ្ឋ​ទាំង​០៣ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ ដើម្បី​យកទៅ​ចែកជូន​ដល់ ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត កំពុង​រស់នៅ​តាម​សហគមន៍​ក្រីក្រ​ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​។

​ពិធី​ខាងលើនេះ បាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព លោក ជា ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ និង​មានការ​ចូលរួម​ពី លោក លោកស្រី អភិបាលរងខណ្ឌ លោក​នាយករង​រដ្ឋបាល​ខណ្ឌ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ និង​លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង និង​ប្រធាន​ផ្សារ​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ម្សិលមិញ​នេះ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ដល់​ក្រសួងសុខាភិបាល នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត ជា​ម៉ាស់​ក្រណាត់ ចំនួន ២ លាន របស់​សម្ដេច ដើម្បី​ផ្ដល់ជូន​ដល់ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បន្ត​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត រស់​នៅតាម​សហគមន៍​ក្រីក្រ នៅ​ទូទាំង​មូលដ្ឋាន​រាជធានី ដើម្បី​ពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ និង​បញ្ចៀស​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​នេះ​ចូល​ទៅដល់​សហគមន៍ ដែល​បញ្ហា​នេះ​ជា​ក្ដីកង្វល់​ដ៏​ធំ​បំផុត របស់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​វិធានការ​ទប់ស្កាត់ បង្ការ ការពារ​ជំងឺ​កូ​វីដ​១៩ កុំអោយ​រីក​រាលដាល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...