Home ព័ត៌មានជាតិ សង្គម ​អធិការ​ខណ្ឌឫ...

​អធិការ​ខណ្ឌឫស្សីកែវ ចុះ​ចែក​ម៉ាស់ ដល់​ពលរដ្ឋ ក្នុង​មូលដ្ឋាន ដើម្បី​បង្ការ ទប់ស្កាត់​វីរុស​កូ​វីដ ១៩

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​អនុវត្តតាម​ការណែនាំរ​បស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គល់ យី ស្នងការរង​ទទួល​ដឹកនាំ​ការងារ នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌឫស្សីកែវ ព្រមទាំង​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ បាន​អញ្ជើញ​ចុះ​ចែក​ម៉ាស់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​តាម​គោលដៅ ក្នុង​ម្នាក់​ទទួលបាន​ម៉ាស់​ចំនួន​២ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩​។​

​ក្នុងនោះ លោក​ស្នងការរង ក៏បាន​ប្រគល់​ម៉ាស់ ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ចំនួន ៩ គោលដៅ (​ប៉ុស្តិ៍ ៧ គោលដៅ និង​គោលដៅ​អនុវត្ត ច្បាប់​ចរាចរណ៍ ២ គោលដៅ​) ដើម្បី​ចែក​ម៉ាស់ ជូន​ប្រជាពលរដ្ឋ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជំងឺ​កូ​វីដ​-១៩ ចូលដល់​សហ...

ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំព...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...