Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងកសិកម្ម...

ក្រសួងកសិកម្ម ណែនាំ​កសិករ ឱ្យធ្វើ​ស្រែ​ប្រភេទ ពូជស្រូវ​ស្រាល ព្រោះ​ទទួលបាន​ទិនផល​ខ្ពស់

​ដោយៈ តាកែវ / តាកែវៈ មន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានធ្វើការ ណែនាំ ទៅដល់​បងប្អូន​ប្រជាកសិករ ដែល​មក​ទទួល ពូជស្រូវ​ស្រាល​ត្រូវ​ធ្វើតេស្ត​សាកល្បង ជាមុន ថា​តើ​ប្រភេទ​ពូជស្រូវ​ស្រាល ដែល​បងប្អូន យកទៅ​ធ្វើ​ពូជ សម្រាប់​ដាំ​ដុះ វា​នឹង​ដុះ​បានល្អ ឬ​យ៉ាងណា ព្រោះ​ពូជស្រូវ​ស្រាល​នេះ វា​ជា​ពូជស្រូវ​ថ្មី ពោលគឺ​ទើបនឹង​ច្រូត​ថ្មីៗ​ដើម្បី​ងាយ ស្រួល ដល់​បងប្អូន យកទៅ​ដាំ​ដុះ ទទួលបាន​លទ្ធផល​ល្អ និង​ច្រើន​តោន ។​

​ថ្លែង​នៅ​ចំពោះមុខ​ប្រជាកសិករ ជាង ៥០០ គ្រួសារ ក្នុង​ពិធី​ចែក​ពូជស្រូវ ប្រភេទ​ស្រាល ជូន​ប្រជាកសិករ ដែល​រងគ្រោះ​ខូចខាត​ដំណាំ​ស្រូវ ដោយសារ​ទឹកជំនន់ ឆ្នាំ​២០២០ ក្នុង​រយៈពេល ១​ថ្ងៃ​ពេញ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ស្រុក​សំរោង ស្រុក​ព្រៃកប្បាស និង​ស្រុក​អង្គរ​បូរី លោកស្រី ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថាៈ ការទទួល​ពូជស្រូវ​ស្រាល យកមក​ស្តារ​ផ្ទៃដី របស់​បងប្អូន​ប្រជាកសិករ ដែល​រង​ការខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង នា​ឆ្នាំនេះ មុននឹង​យក​ស្រូវពូជ​ទាំងនេះ មក​ដាំ​ដុះ នៅក្នុង​ស្រែ​របស់​បងប្អូន សូម​បងប្អូន​ធ្វើការ​សាកល្បង ដោយ​យក​ពូជ​ស្រូវស្រាល​នេះ​មក សាកល្បង តាម​វិធីសាស្ត្រ​ត្រឹមត្រូវ ហើយ​ទុកចន្លោះ​ពី​រយៈពេល ១០​ទៅ​២០​ថ្ងៃ​ហើយ​យកមក ត្រាំ​ទឹក ប្រសិនបើ​ពូជស្រូវ​នេះ វា​ដុះ មានន័យថា បងប្អូន អាច​យកមក​ដុះ​ដាំ​ព្រោះ​នៅក្នុង ផ្ទៃដី​ស្រែ របស់​បងប្អូន​បាន​ហើយ ។​

​លោកស្រី ចាន់ ផល​លឿន បានបញ្ជាក់​ថាៈ ពូជស្រូវ​ស្រាល​នេះ គឺជា​ពូជ​ស្រាល មិន​ប្រកាន់​រដូវ ហើយ​ឆាប់​ទទួលបាន​ផល ហើយ​ក្នុងនោះដែរ សូម​បងប្អូន​ប្រជាកសិករ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការដាំដុះ និង​ថែរក្សា​អោយ​ទទួលបាន​លទ្ធផល អោយបាន​ច្រើន​តោន​សម្រាប់​ផ្គត់ផ្គង់ ជីវភាព ក្នុង​គ្រួសារ​របស់​បងប្អូន នៅក្នុង​រដូវ​កូ​វីដ ១៩ នេះ ។​

​លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល ខេត្តតាកែវ ក៏បាន​មានប្រសាសន៍​ចូលរួម​សោក ស្តាយ ចំពោះ​ការប៉ះពាល់ ទៅដល់​ទ្រ​ព្ប​សម្បត្តិ និង​ការខូចខាត ផលដំណាំ​ស្រូវ​របស់ ប្រជាពលរដ្ឋ ហើយ​លោក​បាន​បញ្ជាក់ថា ស្ថិតក្នុង​កាលៈទេសៈ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បានចេញ បទ​បញ្ហា ដល់​ក្រសួងកសិកម្ម ត្រូវ​បញ្ចេញ​ស្រូវពូជ សម្រាប់​ចែកជូន ទៅដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង អោយបាន​ទាន់ពេលវេលា ក្រោយពី​ទឹកបាន​ចាប់ផ្តើម​ស្រក ពោលគឺ​លោក តែងតែ​យកចិត្តទុកដាក់ ពី​សុខទុក្ខ និង​ជីវភាព របស់​បងប្អូន គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ​អ្វី​ឡើយ ។​

​ជាមួយគ្នានេះ លោក​អភិបាល​ខេត្តតាកែវ ក៏បាន​ណែនាំ និង​ក្រើនរំលឹក​បន្ថែមទៀត​ទៅដល់ បងប្អូន​ប្រជាកសិករ សូម​បន្ត​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់ ថែរក្សា​សុខភាព​និង​មាន​អនាម័យ ជានិច្ច ពិសេស​គឺ​ពាក់​ម៉ាស់ និង​មាន​អាល់កុល ឬ ជែ​ល ជាប់​ខ្លួន​គ្រប់ពេល ហើយ​រួមគ្នា​អនុវត្ត តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល អោយបាន​ល្អ ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ កុំអោយ​មានការ​រីក​រា​ល​ដាល ដល់​សហគមន៍​របស់​យើង​។​

​សូមបញ្ជាក់ថា បើតាម​ការបញ្ជាក់ ពី​លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ បាន​បញ្ជាក់ថា នៅក្នុង​អំឡុងពេល ជំនន់​ទឹកភ្លៀង រយៈពេល​កន្លងមក ខេត្តតាកែវ​ទទួលរង​ផល ប៉ះពាល់​ផ្ទៃដី ស្រែវស្សា និង​ស្រែប្រាំង របស់​កសិករ ចំនួន ៣.២៥៧ ហ​.​ត និង​ខូចខាត​ទាំងស្រុង ចំនួន ៤៤៣ ហ​.​ត ក្នុងនោះ​ស្រុក ចំនួន​៥ ដែល​រង​ផលប៉ះពាល់ និង​ខូចខាត ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...