Home ព័ត៌មានជាតិ សង្គម ខេត្តកំពង់ធំ​...

ខេត្តកំពង់ធំ​កំពុងតែ​រៀបចំ​វិថី​លក់​ម្ហូបអាហារ​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ដើម្បី​បង្កើន​គុណភាព និង​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍ របស់​ខេត្តកំពង់ធំ ក៏ដូចជា​ចូលរួមចំណែក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ធំ និង​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​បានប្រកាស ដាក់ចេញ​នូវ​កម្មវិធី​ប្រកួតប្រជែង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​លើ​គម្រោង​ស្ថាបត្យកម្ម​វិថី​លក់ ម្ហូបអាហារ (FOOD STREET)​សម្រាប់​ក្រុង​ស្ទឹងសែន​ដែលជា​ជ័យលាភី​ទីក្រុង​ស្អាត​ចំណាត់ថ្នាក់ ផ្ការំដួល​ពីរទង​ថ្នាក់ជាតិ​២០១៨-២០២១​។​

​បេក្ខជន​ដែល​ត្រូវ​ចូលរួម​គឺ​ត្រូវមាន លក្ខខណ្ឌ​ដូចខាងក្រោម ៖
១. សម្រាប់តែ​និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​៣ ទី​៤ និង​ទី​៥ ឬ​បញ្ចប់​ការសិក្សា​ហើយ​ក្តី តាម​បណ្តា​សាកលវិទ្យាល័យ វិទ្យាស្ថាន ដែលមាន​ជំនាញ ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា ឬ​ទេសចរ​ណ៏ និង​ជំនាញ​ពាក់ព័ន្ធ (១​ក្រុម​មាន​សមាជិក​០៣​រូប​)​។​
២.​ដាក់​ពាក្យសុំ​ប្រកួតប្រជែង​ស្នាដៃ​៖ តាមរយៈ​ប្រព័ន្ធ Online ៖: http://cambodiacleancity.gov.kh/kh/architecture_register
៣.​រយៈពេល​៖ ចាប់ផ្តើម​ទទួល​ពាក្យ​ប្រកួតប្រជែង​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​រហូតដល់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
៤.​គោលការណ៍​បច្ចេកទេស​៖ គម្រោង​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ (FOOD STREET) ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​បច្ចេកទេស​ដូចតទៅ​៖
– ត្រូវមាន​សោភណភាព​ល្អ​ព្រមទាំង​បង្ហាញ​ពី​អត្តសញ្ញាណ​ស្ថាបត្យកម្ម​បែប​ខ្មែរ ឬ​ស្ថាបត្យកម្ម​បែប​ទំនើប ឬ​ស្ថាបត្យកម្ម​បែប​សហស្ស​វត្សរ៍ និង​គោរព​នូវ​បទដ្ឋាន និង​ក្បូន​ខ្នាត​ឱ្យបាន​ច្បាស់លាស់​។​
– ត្រូវ​យកចិត្តទុកដាក់​អំពី​ការអភិវឌ្ឍន៍​បៃតង​និង​លក្ខណៈ​នៃ​បែបបទ​ទូទៅ​នៃ​ស្ថាបត្យកម្ម​ទាក់ទង នឹង​ទីតាំង​ភូមិសាស្ត្រ​នៃ​ទីក្រុង ដែល​មិន​ប៉ះពាល់​សោភណភាព​គំហើញ​នៃ​តំបន់​ភាពស៊ីសង្វាក់ ជាមួយ​ទិ​ដ្ឋា​ភាព បរិស្ថាន​និង វប្បធម៌​សង្គម​ជុំវិញ​ព្រមទាំង​ការធ្វើសមាហរណកម្ម​នៃ​គម្រោង នៅក្នុង​ទីតាំង រួមទាំង​ប្រើ​នូវ​សម្ភារៈ​ដែល​គិតគូរ​ខ្ពស់​ពី​បរិស្ថាន​ទីក្រុង​។​
– ត្រូវ​គិតគូរ​អំពី​បែបបទ​នៃ​ការអភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ភាព​ឆ្លាត​វៃ (Smart City)
៥.​ទំហំ​ការងារ​៖ គម្រោង​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ (FOOD STREET) នេះ​មាន​ទំហំ​ការងារ​ដូចខាងក្រោម​៖
– ទស្សនៈ​ស្ថាបត្យកម្ម និង​ការរៀបចំ​ទីក្រុង​
– គំនូស​ប្លង់​ដែលមាន​មាត្រដ្ឋាន​ច្បាស់លាស់​(​ប្លង់​សរុប ប្លង់​រូបភាព​ពី​គ្រប់​ទិស​ប្លង់​ពុះ​យ៉ាងតិច ចំនួន​២ រូបភាព​នេត្រាទស្សន៍ រូបសំណាក់​ស្ថាបត្យកម្ម និង​ប្លង់​លម្អិត​តាម​ការ ចាំបាច់​)​។​
៦.​អំពី​ជ័យលាភី​នៃ​ការប្រកួតប្រជែង​៖ ចំពោះ​គម្រោង​ស្ថាបត្យកម្ម​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣​នឹង​ទទួល​ជ័យលាភី​ពី​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ក្រសួងទេសចរណ៍ ដូចតទៅ​៖
– គម្រោង​ស្ថាបត្យកម្ម​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួលបាន​ថវិកា​ចំនួន ៤ ០០០ ០០០ (​បួន​លាន​រៀល​) និង​វិញ្ញាបនបត្រ​បញ្ជាក់​ជ័យលាភី​។​
– គម្រោង​ស្ថាបត្យកម្ម​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២ នឹង​ទទួលបាន​ថវិកា​ចំនួន ៣ ០០០ ០០០ (​បី​លាន​រៀល​) និង​វិញ្ញាបនបត្រ​បញ្ជាក់​ជ័យលាភី​។​
– គម្រោង​ស្ថាបត្យកម្ម​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៣ នឹង​ទទួលបាន​ថវិកា​ចំនួន ២ ០០០ ០០០ (​ពីរលាន​រៀល​) និង​វិញ្ញាបនបត្រ​បញ្ជាក់​ជ័យលាភី​។​
៧.​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតប្រជែង​នូវ​រៀងរាល់​ម៉ោង​ធ្វើការ តាមរយៈ​លេខ​ទូរស័ព្ទ​០១០ ៣៤ ៤១ ៥១

​កម្រង​ឯកសារ​របស់​ក្រសួងទេសចរណ៍​ស្តីពី គោលការណ៍​ណែនាំ​នានា​ក្នុងការ​ទប់ស្កាត់ ជំងឺឆ្លង​កូ​វីដ​១៩ (http://cambodiacleancity.gov.kh/kh/architecture_register) ពាក្យសុំ​ចូលរួម​ប្រកួតប្រជែង​ ស្ថាបត្យកម្មគម្រោង​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ (STREET FOOD) – កម្រង​ឯកសារ​ ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular