Home ព័ត៌មានជាតិ សន្តិសុខ ក្មេងប្រុស​ម្...

ក្មេងប្រុស​ម្នាក់ បាន​ស្លាប់ ដោយ​ការពុល​ដំឡូង ខណៈពេលសមត្ថកិច្ច នៅតែបន្តការស៊ើបអង្កេត

ដោយៈ បាយ័ន / សៀមរាបៈ ក្មេងប្រុស អាយុ​៦​ឆ្នាំ​ម្នាក់ បាន​ត្រូវគេ​អះអាងថា បាន​ស្លាប់ ដោយសារ​ការពុល​ដំឡូង ក៏ប៉ុន្តែ​សមត្ថកិច្ច កំពុងតែ​ស៊ើបអង្កេត ក្នុង​រឿងនេះ បន្តទៀត​ ដោយបានដាក់ការសង្ស័យថា អាច​ឪពុក​ធ្វើ​ទារុណកម្ម ច្រើនជាង ។​

​សមត្ថកិច្ច​នគរបាល ស្រុក​ស្វាយ​លើ បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថាៈ ករណី ក្មេងប្រុស ឈ្មោះ ផល សុភា​ន់ អាយុ ៦ ឆ្នាំ ដែល​គួរឱ្យ​សង្ស័យ ខាងលើនេះ បានកើត​ឡើង តាំងពី​ម៉ោង ៧​និង​៣០​នាទី យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​រុងរឿង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ ក្រោយពី​ទទួល​ព័ត៌មាន ពី​លោក​មេភូមិ​រុងរឿង​បាន​រាយ ការណ៍​ថា ករណី​សង្ស័យ មាន​ក្មេង​ពុល​ដំឡូង​ស្លាប់ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៩ ខែវិច្ឆិកា វេលា​ម៉ោង ៧ ព្រឹក កំលាំង​ជំនាញ បច្ចេកទេស​ស្រុក និង កំលាំង​ព្រហ្មទណ្ឌ​ស្រុក​បាន​សហការ​ជាមួយ​កំលាំង ប៉ុស្ដិ៍ កំលាំង​ប្រជា​ការពារ​ភូមិ រួម​នឹង​ប្រធាន​មណ្ឌល សុខភាព​ឃុំ​កន្ទួត បាន​ចុះ​មកដល់ ផ្ទះ​ជនរងគ្រោះ ដើម្បី​ធ្វើ​កោសល្យវិច័យ​។​

​សមត្ថកិច្ច​នគរបាល ស្រុក​ស្វាយ​លើ បាន​បន្តថាៈ តាម​ការបំភ្លឺ​របស់​ឪពុកម្ដាយ​ចិញ្ចឹម​របស់​ជន រងគ្រោះ បានអោយដឹងថាៈ នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា នៅ​ម៉ោង ៧​និង​៣០​នាទី ខ្លួន​ជាមួយ​ប្ដី បាន​ចេញទៅ​កាត់ឈើ នៅក្នុង​ព្រៃ ដោយ​ទុក​កូន​អោយនៅ​ផ្ទះ តែម្នាក់ឯង​។ លុះដល់​ម៉ោង ប្រហែល ១​និង​៣០​នាទី រសៀល​ថ្ងៃ​ដដែល ខ្លួន​ក៏បាន​ត្រឡប់មកវិញ ។ ពេលមកដល់​ផ្ទះ គាត់​បានឃើញ​កូន​របស់ខ្លួន សម្ងំ​ដេក ខ្លួន​ក៏​សួរថា កូន​ឯង​កើត​អី ពេលនោះ ជនរងគ្រោះ បាន​ប្រាប់ថា ឈឺពោះ ឮ​ដូច​នោះ ខ្លួន​ក៏បាន​សួរ ទៀតថា កាលពី​ថ្ងៃមិញ កូន​ឯង​ហូប​អី ។ កូន​បាន​ប្រាប់ថា ខ្ញុំ​បាន​ដក​ដំឡូង​មី ក្បែរ​ផ្ទះ យកមក​ដុត​ហូប​។ ឮ​ដូច​នោះ ខ្លួន​យក​ប្រេងកូឡា មក​លាប​ពោះ​អោយ មិនបាន​ចាប់អារម្មណ៍​អ្វី​នោះទេ ហើយក៏​មិនបាន​យកមក​មន្ទីរពេទ្យ​ដែរ ដោយសារ​ផ្ទះ​នៅក្នុង​ព្រៃ​ជ្រៅ ហើយ​ផ្លួ​វ ក៏​ពិបាក​ធ្វើដំណើ​ទៀត​។ លុះដល់​ម៉ោង ៧​និង​៣០ នាទី​យប់ ស្រាប់តែ​កូន​របស់ខ្លួន មាន​អាកា​រៈ​ក្អួតចង្អោ រឹង​ថ្គាម និយាយ​មិន​ចេញ​ខ្លួន​ក៏បាន ទូរស័ព្ទ ទៅ​មេភូមិ ដើម្បីអោយ​មកជួយ​មើល តែ​ពេល​លោក​មេភូមិ មកដល់ កូន​របស់ខ្លួន បាន​ដាច់ខ្យល់​ស្លាប់ បាត់ទៅហើយ​។​

​ឪពុកម្ដាយ​ចិញ្ចឹម របស់​ជនរងគ្រោះ បាន​បន្តទៀតថា កាលពី​ប្រាំ​ថ្ងៃមុន កូន​របស់ខ្លួន​បាន​ធ្លាក់ ពីលើ​គោយន្ដ និង​ធ្លាក់​ពីលើ​ដើម​អំពិល​ទៀត ។ ថ្ងៃ​បន្ទាប់​ទៀត ជនរងគ្រោះ ត្រូវ​ឆ្កែ​ខាំ​ទៀត ហើយ​កូន​របស់ខ្លួន មាន​សភាព​ទ្រុឌ​ទ្រម ចាប់ពីពេលនោះ​មក មិនបាន​យកទៅ​មន្ទីរពេទ្យ​ទេ ដោយសារ​គ្មាន​ប្រាក់ និង​គ្មាន​មធ្យោបាយ​ធ្វើដំណើរ ។​

​សមត្ថកិច្ច​នគរបាល ស្រុក​ស្វាយ​លើ បាន​បន្តទៀតថាៈ ក្រោយ​ការពិនិត្យ​សព យើង​ពិនិត្យឃើញ ផ្នែក​ក្បាល ក្បាល​ផ្នែក​ខាងក្រោយ និង​មុខ​ផ្នែក​ខាងស្ដាំ មាន​ស្នាមដំបៅ (​ស្នាម​ចាស់​ធ្លាក់​ពីលើ គោយន្ដ​) ត្រចៀក​ទាំងសងខាង ចង្កា មាន​ស្នាម​ដាច់​រលាត់ ( ស្នាម​ចាស់ ឆ្កែ​ខាំ ) ដោយឡែក ភ្នែក​ទាំងពីរ ច្រមុះ មាត់ ក ពុំមាន​ស្លាកស្នាម ត្រង់ចំណុច​នេះឡើយ ។ ករណីនេះ​សមត្ថកិច្ច ជំនាញ នៅតែ​ស៊ើបអង្កេត​បន្តទៀត ដោយ​សន្និដ្ឋាន​ជាបឋម​ថា អាច​ឪពុក ធ្វើ​ទារុណកម្ម ច្រើនជាង ដែល​អាចឈាន ដល់​ការស្លាប់​របស់​កូន ព្រោះថា អ្នកភូមិ​ជាច្រើន ក៏​បានដឹង​រឿងនេះ ថា​ឪពុក តែងតែ​ធ្វើ​ទារុណកម្ម លើ​កូន​នោះ ជា​បន្ត​បន្ទាប់មក​។​

​ប្រភព​ដដែល បានឱ្យដឹង​ទៀតថា ផ្នែក​ដងខ្លួន ដើមទ្រូង ខ្នង ក្បាលពោះ មាន​ស្នាម​រលាត់ លើ​ស្បែក (​ស្នាម​ចាស់ ធ្លាក់​ពីលើ​គោយន្ដ ) ផ្នែក​អវៈយវៈ ដៃ​ទាំងពីរ ម្រាម​ទាំង​ដប់​ពុំមាន​ស្លាក ស្នាម​ឡើយ ជើង​ទាំងពីរ ម្រាម​ទាំង​ដប់ ពុំមាន​ស្លាកស្នាម​ឡើយ ដោយឡែក​ស្មងជើង​ផ្នែក ខាង​បាក់ឆ្អឹង (​ស្នាម​ចាស់ ធ្លាក់​ពីលើ​គោយន្ដ​) ការសន្និដ្ឋាន ក្មេង​មាន​ស្នាមរបួស​ធ្ងន់ធ្ងរ​រ មិន​យកមក​ព្យាបាល ទើប​បណ្ដាល​អោយស្លាប់ ។ ក្រោយ​ការធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច បានធ្វើ​កំណត់ហេតុ ប្រគល់​សព អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕PC

​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​សង្ស័យថា​ពុល​ដំឡូង​ស្លាប់​តែ​នៅ​ស៊ើប​ថា​អាច​ឪពុក​ធ្វើ​ទារុណ កម្ម​ច្រើនជាង (​សមត្ថកិច្ច​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...