Home ព័ត៌មានជាតិ សង្គម សប្បុរសជន​មួយ...

សប្បុរសជន​មួយក្រុម​ផ្តល់​អង្ករ​១០០​តោន ជូន​រដ្ឋបាល​រាជធានី​ដើម្បី​ចាត់ចែង​បន្ត​ជួយ​រងគ្រោះ ទាំង​ការលិចលង់​និង​ជម្ងឺ​កូ​វីដ​-១៩

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ អង្ករ​ចំនួន​១០០​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៥៥​ពាន់​ដុល្លារ របស់​សប្បុរសជន​មួយក្រុម​បានផ្តល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ចាត់ចែង​បន្ត​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការឆ្លង​នៃ​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​រាជធានី​ភ្នំពេញ ។ ពិធី​ប្រគល់​និង​ទទួល​អំណោយ​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១២ វិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​តែងតែ​រួមសុខ រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ចូលរួម​ផ្តល់​ជា​ឧបករណ៍​និង​ថវិកា​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូ​វីដ​-១៩ ។ លោក​បាន​អះអាងថា រាល់​អំណោយ​របស់​សប្បុរសជន ដែល​ប្រគល់ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​យកទៅ​បែងចែក ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ​យ៉ាងពិត​ប្រាកដ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular