ក្រុមហ៊ុន Smart Axiata ចេញផ្សាយ​របាយការណ៍​ឆ្នាំ​២០១៩ បង្ហាញ​ពី​ការប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នាពេល​អនាគត​សម្រាប់​កម្ពុជា​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​:ដោយ​ផ្អែកលើ​ភាពជា​អ្នកដឹកនាំ​ផ្នែក​និរន្តរភាព​ជាង ១០ ឆ្នាំ នៅ​កម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះ​បានចេញ​ផ្សាយ​របាយការណ៍​និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោម​ចំណងជើង​ថា “​បង្កើន​គុណភាព​ជីវិត និង​ទ្រទ្រង់​និរន្តរភាព​សហគមន៍​” (Enrich Lives, Sustaining Communities) ដែល​បង្ហាញ​ពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន​ទៅលើ​សេដ្ឋកិច្ចជាតិ កម្មវិធី​អនុវត្ត​ប្រកបដោយ​និរន្តរភាព និង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដែល​បានរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​នៅ​ទូទាំងប្រទេស​កម្ពុជា​។

​ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart បាន​ចូលរួមចំណែក​ជា​ទឹកប្រាក់​ចំនួន ៤៥៩ លាន​ដុល្លារ ដល់​សេដ្ឋកិច្ចជាតិ​របស់​ប្រទេស កម្ពុជា (​ស្មើ​១,៧​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​) ដោយបាន​ចូលរួម​ទ្រទ្រង់​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល ចំនួន ៥ ម៉ឺន​ការងារ នៅ​ទូទាំង​ខ្សែសង្វាក់​អាជីវកម្ម​របស់ខ្លួន​។ ក្រុមហ៊ុន បាន​បង់ពន្ធ​ចំនួន ៩៤ លាន​ដុល្លារ​លើ​ពន្ធអាករ និង កម្រៃ​និយ័តកម្ម ដោយ​ការបង់ពន្ធ​នេះ​តែឯង​មាន​ចំនួន ២,១% នៃ​ចំណូល​ពន្ធ​លើ​ថវិកាជាតិ​សរុប​។

​តាមរយៈ​ការចូលរួមចំណែក​ដល់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍ (USO) និង មូលនិធិ​កសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (CBRD) ក្រុមហ៊ុន​ក៏បាន​បង់ប្រាក់​ទំហំ ៣ ភាគរយ នៃ​ប្រាក់ចំណូល​ដុល របស់ខ្លួន​រៀងរាល់ឆ្នាំ ដល់​គម្រោង​នានា​ជាច្រើន​ដឹកនាំ​ដោយ​រដ្ឋាភិបាល ដែល​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​អិ​ុ​ន​ធឺ​ណិ​ត​ចល័ត និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​វិស័យ​ច្ចេក​វិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់ថា​ជា “​អ្នកផ្ដល់​វិភាគទាន​ល្អ​បំផុត​សម្រាប់​មូលនិធិ CBRD” ក្នុង​ឆ្នាំ ២០១៩ ពី​សំណាក់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា «​ការគោរព​តាម​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ការអភិវឌ្ឍ​ប្រទេសជាតិ​តាមរយៈ​ការបំពេញ​កាតព្វកិច្ច​ព​ន្ធ និង​កម្រៃ​និយ័តកម្ម​គឺជា​ចំនុច​សំខាន់បំផុត​នៃប្រតិបត្តិ​ការ​អាជីវកម្ម​របស់​យើងខ្ញុំ​។ កិច្ចការ​និរន្តរភាព​ដែល​យើងខ្ញុំ​ស​ម្រ​ច​បាន​កន្លងមក គឺ​បាន​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ជូន​ដល់​សហគមន៍​នានា ក្នុងនោះ​រួមមាន ការគាំទ្រ​ចំពោះ​អក្ខរកម្ម​ឌីជីថល ការអប់រំ​ឌីជីថល កីឡា និង​ការការពារ​បរិស្ថាន បាន​ជួយ​បង្កើត​នូវ​ភាពរឹងមាំ និង​ផ្ដល់ឱកាស​ជាច្រើន​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែលជា​អ្នកកំណត់​អនាគត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​»

​លោក​បាន​បន្ថែមទៀតថា «​បន្ថែម​លើ​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន យើងខ្ញុំ​នឹង​ខិតខំ​ឲ្យ​កាន់តែខ្លាំង​ជាងនេះទៀត ដើម្បី​ជួយ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​បែប​បច្ចេកវិទ្យា​ឌីជីថល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តួយ៉ាង​ការត្រៀមខ្លួន​ជាស្រេច​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) របស់​យើងខ្ញុំ​។​»

 

​លោក ថូ​ម៉ាស ហ៊ុន បាន​បន្ថែមទៀតថា​៖ «​បើទោះបីជា​ឆ្នាំ ២០២០ មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ពីមុនមក​ក្ដី ក្រុមហ៊ុន Smart Axiata នៅតែ​បន្ត​បង្កើត​ផល​វិជ្ជមាន​ជាច្រើន ក្នុងពេល​វេលា​ដ៏​លំបាក និង​មិន​ប្រាកដប្រជា​នាពេលនេះ ធ្វើយ៉ាងណា ដើម្បី​ឲ្យ​សេដ្ឋកិច្ចសង្គម​អាច​ងើបឡើង​វិញ ហើយ​យើងទាំងអស់គ្នា​អាច ងើបឡើង​ឆ្ពោះទៅមុខ​ជាមួយគ្នា​ទូទាំងប្រទេស​»​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ...

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:...

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ឥណ្ឌូនេស៊ី​រាយការណ៍​ករណី​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ក្រសួងសុខាភិបាល​បានបង្ហាញ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...