Home ព័ត៌មានជាតិ នយោបាយ កម្ពុជា​លើក​អ...

កម្ពុជា​លើក​អំពី​សារៈសំខាន់ នៃ​តួនាទី​របស់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្ពុជា​បាន​លើក​អំពី​សារៈសំខាន់ នៃ​តួនាទី​របស់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ក្នុង​ទិដ្ឋភាព​សន្តិសុខ និង​មនុស្សធម៌​ក្នុង​តំបន់​។ ការលើកឡើង​នេះ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​លើក​ទី​២២ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២៨ តាម​ប្រព័ន្ធ​វីដេអូ មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២-១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បន្តថា នៅក្នុង​ឱកាស​នេះ​ផងដែរ លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ និង​ជា​ឧ​ត្ត​មន្ត្រី​អាស៊ាន​នៃ​កម្ពុជា ក៏បាន​លើក​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ក្នុង​ទិដ្ឋភាព​សន្តិសុខ និង​មនុស្សធម៌​ក្នុង​តំបន់​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​របស់​មជ្ឈមណ្ឌល លោកស្រី បាន​ជម្រាប​អង្គប្រជុំ​អំពី​ផែនការ​របស់​កម្ពុជា​ក្នុង​ការរៀបចំ​ការប្រមូល​ផ្តុំ​មិត្ត​របស់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ដើម្បី​លើកស្ទួយ​មជ្ឈមណ្ឌល និង​ជំរុញ​ការគាំទ្រ​បន្ថែម​ដល់​មជ្ឈមណ្ឌល​ក្នុង​បេសកកម្ម​របស់ខ្លួន ដើម្បី​ដោះស្រាយ​ទិដ្ឋភាព​មនុស្សធម៌ នៃ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (ERW) ក្នុង​តំបន់ និង​ក្រៅ​តំបន់​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន (APSC) លើក​ទី ២២ បាន​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការមេ​របស់​សហគម​ន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន ដែលជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំងបី​ក្នុង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ២០២៥​។ ទោះបី​ជាមាន​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ ចាប់តាំងពី​ដើមឆ្នាំ​ក៏ដោយ កិច្ច​ប្រជុំបាន​កោតសរសើ​រ​ពី​សន្ទុះ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រោម​សសរស្តម្ភ​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​។

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានទទួល​ស្គាល់​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​សកម្មភាព​ក្នុង​តំបន់​នានា​ដើម្បី​ដោះស្រាយ សន្តិសុខ និង​បញ្ហា​ឆ្លងដែន ដែលជា​ការរួមចំណែក​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ាន​។ រដ្ឋមន្ត្រី​ទាំងអស់​បានទទួល​យក​របាយការណ៍​នៃ​ការត្រួតពិនិត្យ​ពាក់កណ្តាល​អាណត្តិ នៃ​ផែនការ មេ​របស់​សហគម​ន៍ន​យោ​បាយ​-​សន្តិសុខ​អាស៊ាន ឆ្នាំ​២០២៥​។​
​កិច្ចប្រជុំ​ក៏បាន​ឯកភាព​លើ​ភាពចាំបាច់ ដើម្បី​បន្ត​អនុវត្ត​សកម្មភាព​នានា ដែល​អាច​លើកកម្ពស់​ទំនុកចិត្ត​និង​ការទុកចិត្ត លើ​កិច្ចសហប្រតិបត្តិការ​តាម​សមុទ្រ ដូចជា​ក្នុង​ទម្រង់​សិក្ខាសាលា​ស្តីពី​កម្ទេចកម្ទី​នៅ​សមុទ្រ ហើយ​សិក្ខាសាលា​ដែល​ទើបនឹង​ប្រព្រឹត្តទៅ​ថ្មីៗ​នេះ ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការធានា​ភាពត្រឹមត្រូវ និង​មនុស្សធម៌ ដល់​អ្នកនេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...