ដោយៈសរិទ្ធ/កោះកុងៈកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានសហការជាមួយលោកវរសេនីយ៍ឯក យឹមថាន់នី នាយរងការិយាល័ស៊ើបអង្កេត និងអនុវត្តនីតិវិធីប្រចាំស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុបាន បញ្ជូននារីជនជាតិថៃ ម្នាក់ចេញពីកម្ពុជា ។
សមត្ថកិច្ច បានអោយដឹងថា នារីរូបនេះឈ្មោះ NATDA PON SINUAL អាយុ២៧ឆ្នាំពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានប្រថាប់ត្រា ហាមចូលប្រទេសកម្ពុជា តទៅទៀត ៕