Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​ចោទប្...

តុលាការ​ចោទប្រកាន់​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១២​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​សង្ស័យ​ចំនួន ២​នាក់​ពី​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ជនសង្ស័យ​ឈ្មោះ​សេង សៀង​ហា ហៅ​ជ្រូក ភេទ​ប្រុស​បាន​ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កំរិតធ្ងន់ រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​យឿ​លក់​ត្រី ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​សេង សៀង​ហា ហៅ​ជ្រូក រួម​នឹង​អាវុធ​ម៉ាក​បេ​រឺ​តា​លេខ​M ៥០៩៣៥Z ចំនួន​០១​ដើម ដែក​កាច់ក​ម៉ូតូ​ចំនួន​១ សមត្ថកិច្ច បាន​អនុវត្តន៍​វិធានការ​ជំនាញ និង​មានការ​សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈាង ដា​វីត​ភេទ​ប្រុស នៅ​ចំណុច​ស្តុ​ប​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្រោយពី​សាកសួរ​ជនសង្ស័យ បាន​សារភាពថា នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ ខ្លួន​និង​បក្សពួក ឈ្មោះ​ភ័ក្ត្រ បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​នៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ យកបាន​អាវុធ ម៉ាក​បេ​រឺ​តា​ចំនួន​០១​ដើម អាយ​ផេ​ត​០១ ប្រាក់​៤០០​ដុល្លារ​។ ចំណែក​អាវុធ​ម៉ាក​បេ​រឺ​តា ខ្លួន​បាន​យកទៅលក់​ឲ្យ​ឈ្មោះ​សេង សៀង​ហា ហៅ​ជ្រូក តម្លៃ​៦០០​ដុល្លារ តែ​ឈ្មោះ​ជ្រូក ពុំទាន់​មាន​លុយ​ឲ្យ​នៅឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អគ្គិភ័យ​ឆេះ​អតីត​ឃ្លាំង​...

​ដោយ​:​រិ​ទ្ធ​/​ភ្នំពេញ​:...

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...