ក្រុមហ៊ុន​ចិន​ចំនួន​៣​កំពុង​ប្រឹងប្រែង​បង្កើត​វ៉ាក់សាំង​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ការខិតខំ​ប្រឹងប្រែងរ​បស់​ចិន​ចំពោះ​ការបង្កើត​វ៉ាក់សាំង​កំពុង​ស្ទុះស្ទា​ខ្លាំង​ខណៈ​ដែល​អ្នកវិទ្យាសាស្ត្រ​នៅតែ​បន្ត​ចាក់​វ៉ាក់សាំង​ពិសោធន៍​ដល់​ប្រជាជន​រាប់​ពាន់​នាក់​​រាល់ថ្ងៃ​នៅ​ក្នុងប្រទេស​ចិន​។​

​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ​កំពុង​ត្រូវបាន​ប្រជែង​ខ្លាំង​បំផុត​ពី​សំណាក់​ក្រុមហ៊ុន​ឱសថ​អាម៉េរិក Pfizer ដែល​និយាយថា​ទិន្នន័យ​ដំបូង​នៃ​បេក្ខជន​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ខ្លួន​បង្ហាញ​ប្រសិទ្ធភាព ៩០ ភាគរយ​ក្នុង​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ទី ៣ ។​

​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinovac Biotech, Sinopharm និង CanSino បាន​និង​កំពុង​ធ្វើការ​សាកល្បង​ព្យាបាល​នៅ​ដំណាក់កាល​ទី ៣​នៅ​ក្រៅ​ប្រទេស​ប៉ុន្តែ​បាន​ផ្តល់​ការព្យាបាល​ដោយ​​ប្រើ​វ៉ាក់សាំង​ពិសោធន៍​នៅក្នុង​ប្រទេស​។​

​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​នៅ​តែ​ធ្វើ​ឡើង​ទោះបី​មាន​ការព្រួយបារម្ភ​ជា​ប្រចាំ​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​និង​សេរីភាព​បុគ្គល​របស់​អ្នក​ដែល​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​ចិន​។​

​ពួកគេ​ភាគច្រើន​គឺជា​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​និង​ជា​និស្សិត​ដែល​គ្រោង​នឹង​ចេញ​ទៅ​ក្រៅប្រទេស​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន វ៉ាក់សាំង​ពិសោធន៍​ចំនួន​បួន ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ទាំងបី កំពុង​ដាក់ឱ្យ​ប្រើប្រាស់​បន្ទាន់​សម្រាប់​ប្រជាជន​៕

​វ៉ាក់សាំង​ចំនួន​៤​ផលិត​ដោយ​ក្រុមហ៊ុន Sinovac Biotech, Sinopharm និង CanSino កំពុង​ចាក់ឱ្យ​ប្រជាជន​ចិន​រាល់ថ្ងៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត​ចេញពីផ្ទះ​សំណាក់ ស...

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ រថ...

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រ...

​ប្រែ​សម្រួលៈ​វាសនា​/​ញូវ...

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...