Home ព័ត៌មានអន្តរជាតិ អ្នកកាសែត​អា​...

អ្នកកាសែត​អា​ហ្វ​ហ្គានី​ស្ថានស្លាប់​ក្នុង​ការផ្ទុះគ្រាប់បែក​

​ប្រែ​សម្រួលៈ​វាសនា​/​កា​ប៊ុល​៖ ​មន្ត្រី​ខេត្ត​ម្នាក់​បាន​និយាយថា គ្រាប់បែក​ភ្ជាប់​នឹង​រថយន្ត​របស់​អ្នកកាសែត​ម្នាក់ បាន​ផ្ទុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ខាងត្បូង​ដោយ​បាន​សម្លាប់​អ្នកកាសែត​​រូបនេះ​។​

​អូ​មឺ ស្វា​ក់ អ្នកនាំពាក្យ​អោយ​អភិបាលខេត្ត​ហែល​ម៉ាន់ បាន​និយាយថា គ្រាប់បែក​ភ្ជាប់​នឹង​រថយន្ត​របស់​លោក អែល​យ៉ាស ដា​យី បាន​សម្លាប់​លោក​ដា​យី និង​បង្ក​របួស​មនុស្ស​៣​នាក់​ទៀត​។​

​ប្រធាន​វិទ្យុ Radio Azadi​បាន​សរសេរ​បង្ហោះ​ថា « សហសេវិក​របស់ខ្ញុំ និង​ជា​មិត្តសំឡាញ់​របស់ខ្ញុំ បាន​បាត់បង់​ជីវិត​ក្នុង​ការវាយប្រហារ​ភេរវកម្ម​នៅ​ព្រឹក​នេះ​។​គាត់​ជា​សុភាពបុរស តែងតែ​ញញឹម​។​នេះ​ជា​​ព័ត៌មាន​អាក្រក់​។​អេល​យ៉ាស អ្នក​នឹង​ត្រូវ​ចងចាំ​»​។​

​នៅ​មិនទាន់មាន​ក្រុម​ណា​ចេញមក​អះអាង​ចំពោះ​ការវាយប្រហារ​នេះ​ទេ​។​

​ការវាយប្រហារ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​គ្រាប់បែក​តោង​ស្អិត​ដូចគ្នា​មួយទៀត​បាន​ផ្ទុះ​សម្លាប់​អតីត​អ្នក​ផ្សាយ​ទូរទស្សន៍​អា​ហ្វ​ហ្គានី​ស្ថាន​ម្នាក់ និង​ជន​ស៊ីវិល​២​នាក់​ទៀត​នៅក្នុង​រដ្ឋធានី​កា​ប៊ុល​។​

​សូមបញ្ជាក់​ថា អំពើហិង្សា​និង​ចលាចល​កាន់តែ​កើន​ឡើង​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ប៉ុន្មាន​ខែ​មកនេះ នៅពេល​អ្នកចរចា​ខាង​រដ្ឋាភិបាល​និង​ក្រុម​បះបោរ​តា​លី​បង់ ជួបប្រជុំ​គ្នា​នៅ​ប្រទេស​កាតា ដើម្បី​ស្វែង​​រក​សន្តិភាព​និង​បញ្ចប់សង្គ្រាម​រាប់​ទសវត្សរ៍​នៅក្នុង​ប្រទេស​នេះ​៕

​ប៉ូលិស​អា​ហ្វ​ហ្គានី​ស្ថាន ពិនិត្យមើល​ខ្មោច​រថយន្ត​ដែល​រង​ការផ្ទុះ​នៅ​ខេត្ត​ហែល​ម៉ាន់​កាលពី​ថ្ងៃ​១២​វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...