Home ព័ត៌មានជាតិ នយោបាយ លោកស្រី លី ស្...

លោកស្រី លី ស្រី​វី​ណា អតីតមន្រ្តីជាន់ខ្ពស់នៃអតីតបក្សសង្រ្គោះជាតិ បានទទួល​នីតិសម្បទា​ឡើងវិញ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោកស្រី លីស្រី​វី​ណា ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ ២៤០(​ឆ​)​ចុះ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល​នោះ​ត្រូវបាន ផ្តល់​នីតិសម្បទា​ឡើងវិញ​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

លោកស្រី លីស្រី​វី​ណា គឺជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ក៏​ជា​អតីត​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​ផងដែរ​។​
លោកស្រី លី ស្រី​វី​ណា បាន​សរសេរ​លិខិត​ដោយ​ដៃ​ផ្ទាល់​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយបាន​សុំចូល​រួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
នៅក្នុង​លិខិត​លោកស្រី លី ស្រី​វី​ណា បាន​រម្លឹកថា លោកស្រី​ចងចាំ​មិន​ភ្លេច​នូវ​គុណូបការៈ​របស់​សម្តេច​ដែល​បាន​បញ្ជូន​លោកស្រី​ទៅ​សិក្សា​នៅ​បរទេស​ក្នុង​ឆ្នាំ​១៩៨៩​។ លោកស្រី​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​អស់ពី​សមត្ថភាព ហើយ​រហូត​មកទល់ពេលនេះ លោកស្រី​នៅតែ​បន្ត​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឈប់ឈរ​។ ជា​កិច្ច​តបស្នង​នូវ​មហា​គុណ​នេះ លោកស្រី​ចង់យក​ចំណេះដឹង​របស់​លោកស្រី ទៅ​ចូលរួម​លើកកម្ពស់​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ប្រសើរឡើង​តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង​ក្នុង​សន្តិភាព​របស់​សម្តេច ដែល​សម្តេច​បាន​ខំ​កសាង និង​ការពារ រហូតមកដល់​ពេលនេះ​។
លោកស្រី​បញ្ជាក់ថា “​ដោយ​សព្វថ្ងៃនេះ នាង​ខ្ញុំ​មិនមែនជា​សមាជិក​គណបក្ស​នយោបាយ​ណា​ទាំងអស់ និង​ដោយ​បានឃើញ​មនុស្ស​មួយចំនួន​ដែល​បាននិងកំពុង​វាយប្រហារ​ដល់​សម្តេច​ដោ​យ​អយុត្តិធម៌​ទាំង​នៅក្នុង និង​ក្រៅប្រទេស ដែល​នាង​ខ្ញុំ​មិន​ពេញចិត្ត ដូច្នេះ​នាង​ខ្ញុំ​ស្ម័គ្រចិត្ត​ចូលរួម​កសាង​ប្រទេស និង​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង​របស់​សម​ម្តេច​រហូត​ទៅដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​។ សូម​សម្តេច​មេត្តា​ទទួល​នាង​ខ្ញុំ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ក្តី​អនុគ្រោះ​”​។​
ចំពោះ​ការស្នើសុំ​នេះ ស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចារ​យល់ព្រម​លើ​លិខិត​របស់​លោកស្រី លី ស្រី​វី​ណា ៕​

លោកស្រី វី ស្រី​វី​ណា(រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular