ខ្យល់​កន្ត្រាក់​វាយប្រហារ​ខេត្តបន្ទាយមានជ័យ​អំឡុង​បុណ្យចូលឆ្នាំ​: ខូច​អស់​ផ្ទះ​ចំនួន​៥៨​ខ្នង

1667
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: អំឡុង​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំច រយៈពេល​៣​ថ្ងៃ​កន្លងមក នៅ​ខេត្តបន្ទាយមានជ័យ មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយប៉ាយ និង​មាន​លាយឡំ​ដោយ​ខ្ស​ល់​កន្ត្រាក់ បង្ក​ខូចខាត​អស់​ផ្ទះ​ចំនួន​៥៨​នៅក្នុង​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។​

​ក្រោយពេល​រងគ្រោះ ពលរដ្ឋ​ទាំងនោះ​បានទទួល​នូវ​អំណោយ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ពី​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​សូមបញ្ជាក់ថា ក្រុមការងារ​តាម​ស្រុក​ក្រុង​បាន​ចុះ​នាំ​អំណោយ ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ទាំងនោះ​ហើយ​។ ឯ​កងកម្លាំង​ទ័ព នគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​ស៊ីវិល​បាន​ចុះជួយ​ជួសជុលផ្ទះ​ដែល​ខូចខាត​។ ចំពោះ​សម្ភារៈ​មាន​ស័ង្កសី ដែកគោល ឈើ​… ជា​អំណោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​ដែរ​។​

​អំណោយ​នោះ រួមមាន​១​គ្រួសារៗ​បាន មី​១​កេស ទឹក​សុទ្ធ​១​យួរ​ទឹកក្រូច​១​យួរ ទឹកស៊ីអ៊ីវ​២​យួរ ទឹកតែ​ត្រជាក់​១​យួរ សារុង​២​ថវិកា​១០​ម៉ឺន​រៀល និង​ជួសជុល​សាងសង់​ផ្ទះ​ដួលរលំ​តាម​ជាក់ស្តែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម