ដោយៈ សរិទ្ធ/កណ្តាលៈ រថយន្តដឹកដីមួយគ្រឿង បានបុកម៉ូតូ ពីរគ្រឿង ដែលកំពុងឈប់ស្តុប ក្រហម បណ្តាលអោយមនុស្ស បីនាក់រងរបួស ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាថ្ងៃត្រង់ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្តុបព្រែកហូរ ភូមិតាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ជនបង្កឈ្មោះ គាំ ប្រុសរិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ បើកឡានម៉ាក Nissan ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ SR-1974 ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងសាកសួរជនបង្ក តាមនីតិវិធី ។ ចំណែកជនរងគ្រោះ បានបញ្ជូន ទៅមន្ទីរពេទ្យ ៕PC