អគ្គនាយកដ្ឋាន​កសិក​ម្ម ផ្តល់​ស្រូវពូជ ដល់​កសិករ​រងគ្រោះ ដោយ​ទឹកជំនន់​

​ដោយៈ ភ្នំ​ខៀវ / ប៉ៃលិនៈ អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​នាំ​អំណោយ​ពូជស្រូវ សម្តេច​តេ​ជោ ជាង ៦ តោន យកទៅ​ប្រគល់ជូន ដល់​កសិករ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​ស្តារ​ដាំ​ដុះ ដំណាំ​កសិកម្ម​ឡើងវិញ​។​

​ក្នុង​ពិធី​ចែកជូន​ស្រូវពូជ ដល់​ប្រជាកសិករ ក្នុង​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត បាន​គូសបញ្ជាក់ថាៈ ក្រោម​ផែនការ​កំណត់​ឲ្យ​មាន​ការយក ចិត្ត​ទុកដាក់ ក្នុងការ​ជួយសង្គ្រោះ បងប្អូន​ប្រជាពលរដ្ឋ ពិសេស​កសិករ ដែល​រង​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់ កាលពី​ថ្មីៗ កន្លងមកនេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត បាន​អន្តរាគមន៍​ផ្តល់​ស្បៀង និង​ពូជស្រូវ ជូន​ដល់​ប្រជាកសិករ ក្នុង​ខេត្ត​ប៉ៃលិន ចំនួន ៦២ គ្រួសារ ឲ្យ​បាន​ទាន់ពេលវេលា នៅ​ដំណាក់កាល ចំពោះមុខ​នេះ ជា​ផ្នែក​មួយ ជួយ​បង្កលក្ខណៈ ដល់​ប្រជាកសិករ បាន​បង្កបង្កើនផល ស្តារ​ជីវភាព​ឡើងវិញ ក្រោយ​ទឹកជំនន់​បាន​ស្រក​ចុះ​។​

​ជាមួយគ្នានេះ លោក ខាន់ សំបាន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កសិកម្ម តំណាង​ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានលើកឡើង​ថាៈ ការផ្តល់​ពូជស្រូវ មួយចំនួន ខាងលើនេះ គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ក្នុង​គោលបំណង​ជួយ សម្រាល ការខ្វះខាតរ​បស់បង​ប្អូន ប្រជាកសិករ បាន​មួយគ្រា​ប៉ុណ្ណោះ ក្នុងការ​ដោះស្រាយ ផ្គត់ផ្គង់​ជីវភាព ប្រចាំថ្ងៃ និង​ជាដើម​ទុន លើ​ការងារ​ដាំ​ដុះ ស្តារ​ស្បៀងអាហារ ឲ្យ​ប្រសើរ​ឡើងវិញ ដូចនេះ​បងប្អូន ជា​កសិករ ចាំបាច់​ត្រូវ​ប្រឹងប្រែង​ខ្លួនឯង​បន្ថែមទៀត ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ឲ្យ​ចាក​ផុតពី​ការខ្វះខាត​។​

​អំណោយ​សង្គ្រោះ​បឋម​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ចែកជូន​ប្រជា ពលរដ្ឋនាពេល នេះ មាន​ចំនួន ៦២ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​ស្រូវពូជ ចំនួន ១០០ គីឡូក្រាម អង្គរ សម្រាប់​បរិភោគ​ចំនួន ៥០ គីឡូក្រាម ក្រៅពីនេះ​មាន​ត្រីខ​. មី​. និង​ឃី​ត​១ កញ្ចប់ ៕PC

ក្រុមការងារ​អគ្គនាយកដ្ឋាន​នៃ​ក្រសួងកសិកម្ម រួមជាមួយ​អាជ្ញាធរខេត្ត​ប៉ៃលិន​ចុះ​ចែក ស្បៀង និង​ពូជស្រូវ​ជូន​ដល់​កសិករ​(​រូប​:​ភ្នំ​ខៀវ​)​

ក្រុមការងារ​អគ្គនាយកដ្ឋាន​នៃ​ក្រសួងកសិកម្ម រួមជាមួយ​អាជ្ញាធរខេត្ត​ប៉ៃលិន​ចុះ​ចែក ស្បៀង និង​ពូជស្រូវ​ជូន​ដល់​កសិករ​(​រូប​:​ភ្នំ​ខៀវ​)​

ក្រុមការងារ​អគ្គនាយកដ្ឋាន​នៃ​ក្រសួងកសិកម្ម រួមជាមួយ​អាជ្ញាធរខេត្ត​ប៉ៃលិន​ចុះ​ចែក ស្បៀង និង​ពូជស្រូវ​ជូន​ដល់​កសិករ​(​រូប​:​ភ្នំ​ខៀវ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...