គណៈ​អភិបាល ខេត្តកំពង់ចាម គាំទ្រ​សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី នៅ​គ្រប់​អាណត្តិ​

ដោយៈ គង់​ហេង / កំពង់ចាមៈ គណ​:​អភិបាលខេត្ត​កំពង់ចាម និង​ប្រជាពលរដ្ឋ​សូម​គាំទ្រ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អាណត្តិ ជា​បន្តបន្ទាប់​ទៀត​។ នេះ​ជា​ប្រសាសន៍​លើកឡើង របស់លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ អភិបាល ខេត្តកំពង់ចាម ក្នុង​ពិធី​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ចែក​ស្រូវពូជ ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​ជាង ៣០០ គ្រួសារ មកពី​ស្រុក​ចំនួន​ប្រាំ ដែលមាន​ការចូលរួម ពី​សំណាក់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​បរិវេណ​វិទ្យាល័យ ព្រៃទទឹង ក្នុងស្រុក​ព្រៃឈរ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថាៈ ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​វត្តមាន នា​ថ្ងៃនេះ ពិតជា​សេចក្តីរំភើប​រីករាយ​ចំពោះ​វត្តមាន ដ៏​ខ្ពង់ខ្ពស់ របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក ដែល​បាន​នាំ​អំណោយ ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ប្រជាពលរដ្ឋ រង​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​រួមចំណែក​ស្តារ ផលិតផល​ស្បៀង​ឡើងវិញ​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​ទៀតថាៈ ជំនួសមុខ​ឱ្យ​គណៈ​អភិបាលខេត្ត​និង​ប្រជា ពលរដ្ឋ ទាំង​ចំនួន ៣.២០០ គ្រួសារ សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឧបត្ថម្ភ​ពូជស្រូវ ដល់​ប្រជាកសិករ​ដែល​រង​ការ ខូចខាត​នេះ និង​ជូនពរ​សម្តេច​ទាំង​ទ្វេ សូម​មាន​សុខភាព​បរិបូរណ៍ និង​ជោគជ័យ​គ្រប់​ភារកិច្ច ជូន​ជាតិ​មាតុភូមិ ពោល គឺ​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា នៅ​អាណត្តិ បន្តបន្ទាប់​ទៀត​។​

​សូមបញ្ជាក់ថា ជំនន់​ទឹកភ្លៀង នាពេល​ថ្មីៗ​នេះ បាន​បណ្តាលឱ្យ​ប៉ះពាល់​ដល់ ខេត្តកំពង់ចាម ចំនួន ប្រាំបួន ស្រុក​ក្រុង គឺ​ក្រុង​កំពង់ចាម ស្រុក​កំពង់សៀម ស្រុក​ស្ទឹងត្រង់ ស្រុក​ចម្ការលើ ស្រុក​បាធាយ ស្រុក​ជើងព្រៃ ស្រុក​ព្រៃឈរ ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ​។ ក្នុងនោះ ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ចំនួន ៣៧១ ខ្នង​ផ្ទះ លិច​សាលារៀន​ចំនួន ២០​កន្លែង លិច​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​ក្រួស​ក្រហម និង​ផ្លូវលំ​សរុប​ចំនួន ២៣,១៥ គីឡូម៉ែត្រ​បណ្តាលឱ្យ​ខូច ខាត​អស់​ប្រវែង ១៤,៣២​ម៉ែត្រ​។ លិច​ដំណាំ​ស្រូវ​ចំនួន ២.៩០៤ ហិកតា ស្មើនឹង ៣.៩៣២ គ្រួសារ និង​ខូចខាត​អស់ ១.៩៦៧ ហិកតា​ស្មើនឹង ៣.២០០ គ្រួសារ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...