កញ្ចុះ​,កញ្ចែ​,កញ្ឆក់កញ្ឆែង​,កញ្ច្រែង​,កញ្ជាក់ស្លា​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កញ្ចុះ​

នាមសព្ទ​
​ឈ្មោះ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ មាន​ធ្មុង​ដុះ​នៅក្រោយ​ត្រចៀក​ទាំងពីរ​ខាង ធ្មុង​មួយ​ដុះ​នៅលើ​ខ្នង រូប​ស្រដៀង​គ្នា​នឹង​ត្រី​ឆ្លាំង​តែ​តូច​ជាង​ត្រី​ឆ្លាំង ។ កញ្ចុះ​មាន​បី​ប្រភេទ​គឺ កញ្ចុះក្តោង​, កញ្ចុះថ្ម​, កញ្ចុះឆ្នូត ។​

កញ្ចែ​
​នាមសព្ទ​
​នាម​សត្វ​ស្លាប​តូច​មូ​យ​ប្រភេទ ពួក​កំពោង​ច្រើន​ចូលចិត្ត​ស៊ី​គមដូង​, គមត្នោត តែ​ស៊ី​ហើយ​ដើម​ដូងត្នោត​នោះ​តែង​វិនាស ។​
នាមសព្ទ​
​គ្រឿង​ផ្លុំ​មួយ​យ៉ាង​មាន​ខ្សែ​សម្រាប់​ទាញ​ឲ្យ​ឮ ប្រើ​ជា​គ្រឿង​ប្រដាប់​កប៉ាល់​
​កញ្ចែកប៉ាល់ ។ មួយ​យ៉ាង​ទៀត​មាន​សណ្ឋាន​ប្រហែល​នឹង​អណ្តាតប៉ី​ដែល​ប៉ូលិស​យាម​ផ្លុំ ។​

កញ្ឆក់កញ្ឆែង​
​កិរិយាសព្ទ​
​ចាប់ទាញ​កន្ត្រាក់​ឥត​គួរ​ឥត​ប្រណី ។​

កញ្ច្រែង​
​នាមសព្ទ​
​ប្រដាប់​ប្រើ​ត្បាញ​នឹង​បន្ទោះ​ដូច​ល្អី , កញ្ជើ​តែ​ត្បាញ​រង្វើលៗ​; កញ្ច្រែង​រាង​ជ្រៅ​ប្រហោង​ធំៗ​សំរាប់​ដាក់​ត្រី​, ឯ​កញ្ច្រែង​រាង​រាក់​ហើយ​ប្រហោង​តូចៗ​សម្រាប់​រែង​អង្ករ

កញ្ជាក់ស្លា​
​នាមសព្ទ​
​ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ រាង​ដូច​ត្រី​កន្ត្រប់ សម្បុរ​ប្រាយលាជ​
​ត្រី​កញ្ជាក់ស្លា ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular