Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​ពោ...

អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោកស្រី​ចុះ​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នា​ថ្ងៃទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោកស្រី​និង​មន្ត្រីក្រោមឱវាទ​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ និង​ចែក​ម៉ាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់ថា​៖ ជាមួយគ្នានេះ​ក្នុង​ថ្ងៃ​ដដែល​នេះ​រដ្ឋបាល​ខណ្ឌ​សហការ​ជាមួយ​រដ្ឋបាល​សង្កាត់​ទាំង​៧​នាំយក​ម៉ាស ដែល​អាច​បោក​ទឹកបាន ចំនួន​៥០,០០០ ម៉ឺន​ម៉ាស់ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តល់ជូន​តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ជួប​ការខ្វះខាត តាម​បណ្តា​សង្កាត់​ទាំង​៧ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​ម្នាក់ៗ​ទទួលបាន​ម៉ាស​ចំនួន​២ ។

​ឆ្លៀត​ក្នុងឱកាស នោះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បាន​បន្តថា​៖ តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានទទួល​ម៉ាស មាន​សេចក្តី​ត្រេក អរ និង​សូម​ផ្តាំផ្ញើ​នូវ​សេចក្តី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែង​យកចិត្តទុកដាក់​ដល់​សុខទុក្ខ និង​សុខមាលភាព​បងប្អូន​ប្រជ​ពលរដ្ឋ​គ្រប់​កាលទេសៈ ព្រមទាំង​ប្រសិទ្ធិ​ពរជ័យ ជូន​សម្តេច​ទាំង​ទ្វេ និង​ក្រុមគ្រួសារ​ចៅៗ សូម​ជួបតែ​សុខភាព​ល្អ និង​បន្ត​ជោគជ័យ​ក្នុងការ​ដឹកនាំ​ប្រទេស និង​ប្រជាជន​កម្ពុជា ឆ្ពោះទៅកាន់​វិបុល​ភាពជា​និរន្ត​ន៍​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...