Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​សាកស...

ប្រទះឃើញ​សាកសព​នៅសល់តែ​គ្រោងឆ្អឹង​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ បាន​ប្រទះឃើញ​សាកសព​នៅសល់តែ​គ្រោងឆ្អឹង​មួយ នៅ​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បើតាម​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ បាន​ប្រាប់​សារព័ត៌មាន​ថា មាន​ក្មេងៗ​ទៅ​កាប់​ដើម​ត្រ​ខុប ក៏បាន​ឃើញ​សាកសព សល់ តែ​គ្រោងឆ្អឹង នៅជាប់​ដើម​ត្រ​ខុប​នោះ​។ ជនរងគ្រោះ​ទំនងជា​បុរស​មាន​វ័យ​ចំណាស់​ម្នាក់ ដែលមាន​វ័យ​ជាង ៤០​ឆ្នាំ និង​មានមុខរ​បរជា​អ្នកដើរ​ជួសជុល​កង្ហា​តាម​ផ្ទះ​។ ប្រភព​ដដែល​បាន​បន្តទៀតថា ពួកគាត់​មិន​បានឃើញ​ជនរងគ្រោះ​ជា​ង​១​ខែ​មកហើយ ដោយ​ឃើញតែ​ម៉ូតូ និង​កង្ហា​នៅក្រោម​ផ្ទះ​។​

​ទោះ​យ៉ាងនេះ​ក្ដី​គេ​មិនទាន់​ច្បាស់​ថា សាកសព​ខាងលើ​ជាន​ណា​នោះទេ ដោយ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​ត្រួតពិនិត្យ​សាកសព​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular