ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោកដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបន្ទាប់ពីបានទទួលម៉ាស់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន១ម៉ឺនម៉ាស់ តាមរយៈរដ្ឋាលរាជធានីភ្នំពេញយកចែកប្រជាពលរដ្ឋក្រីក្រនៅសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ និងនៅតាមសហគមន៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា៖ ជាមួយគ្នានេះ ក្នុងថ្ងៃដដែលនេះ រដ្ឋបាលខណ្ឌសហការជាមួយរដ្ឋបាលសង្កាត់ទាំងអស់បាននាំយកម៉ាស ដែលអាចបោកទឹកបាន ចំនួន១០,០០០ម៉ាស់ ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលជួបការខ្វះខាត តាមបណ្តាសង្កាត់ក្នុងខណ្ឌទួលគោកដោយម្នាក់ៗទទួលបានម៉ាស់ចំនួន២។
លោកឯក ឃុនដឿន បានសំណូមពរដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារសុខភាពដោយធ្វើអនាម័យឱ្យបានល្អ លាងដៃនិងសាប៊ូ អាកុលឬជែល ពាក់ម៉ាស់ឱ្យបានជាប់ជាប្រចាំការពារកុំឱ្យឆ្លងជំងឺកូវីដ១៩៕ ល