ព្រឹទ្ធិ​សភា​នឹង​បើក​កិច្ចប្រជុំ​អាណត្តិ​ទី​៤​លើកដំបូង​នៅ​ថ្ងៃទី​២៣ មេសា ក្រោម​ព្រះរាជាធិបតីភាព ព្រះមហាក្សត្រ​

2743
ចែករម្លែក
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ដោយ : វិបុល / ​ភ្នំពេញ ៖ បន្ទាប់ពី​បានជ្រើសរើស​បេក្ខភាព​ចប់​រួចរាល់ សមាជិក​ព្រឹទ្ធិ​សភា​ថ្មី សម្រាប់​អាណត្តិ​ទី​៤ នឹងត្រូវ​ចូលប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​២៣ ខែមេសា ខាងមុខនេះ ក្រោម​ព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​។​

​សមាជិក​ព្រឹទ្ធសភា​ថ្មី​ទាំងនោះ រួមមាន​២​រូប ត្រូវបានតែងតាំង​ដោយ​អង្គ​ព្រះមហាក្សត្រ ២​រូប ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​៥៨​រូប​ទៀត ត្រូវបាន​បោះឆ្នោត​ដោយ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​កន្លងទៅ​៕

​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​ព្រឹទ្ធសភា​៖


ទីតាំងផ្សាយពាណិជ្ជកម្ម