Home ព័ត៌មានជាតិ សេដ្ឋកិច្ច វេទិកា​ទេសចរណ...

វេទិកា​ទេសចរណ៍​អាស៊ាន​២០២១​នៅ​កម្ពុជា ត្រូវបាន​លើក​ពេល​ទៅ​ដើមឆ្នាំ​២០២២

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​លើក​វេទិកា​ទេសចរណ៍​អាស៊ាន​២០២១ (ASEAN Tourism Forum 2021) ដែល​គ្រោង​នឹង​រៀប​ចំនា​ខែមករា ឆ្នាំ​២០២១ ខាងមុខ​នៅ​កម្ពុជា ទៅ​រៀបចំ​នៅ​ដើមឆ្នាំ​២០២២ វិញ​។ ការសម្រេច​នេះ​ធ្វើឡើង​ស្របតាម​សំណើ​របស់​ក្រសួងទេសចរណ៍ ដោយមាន​ការគាំទ្រ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​បន្ទាប់ពី​កម្ពុជា​ផងដែរ ជាពិសេស​ភាពមិនច្បាស់លាស់​នៃ​ការ​ថមថយ​នៃ​ជំងឺ​កូ​វីដ -១៩ ក្នុង​ពិភពលោក​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​នៅ​រាត្រី​ថ្ងៃទី​១២​ខែវិច្ឆិកា​បានបញ្ជាក់​ថា​ការសម្រេច​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា​។​ប្រភព​បន្តថា​យោងតាម​មាន​ខ្លឹមសារ​នៃ​ការសម្រេច​មាន​ដូចតទៅៈ​១.​អនុញ្ញាត​លើក​ការរៀបចំ​វេទិកា ទេសចរណ៍​អាស៊ាន​២០២១ ទៅ​រៀបចំ​នៅ​ដើមឆ្នាំ​២០២២ អាច​អំឡុង​ខែមករា ឬ​ខែ​បន្តបន្ទាប់​ជំនួស​វិញ​។​២. ចំពោះ​ការប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​ថ្នាក់​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន (NTOs) អនុញ្ញាត​ឲ្យ​ក្រសួងទេសចរណ៍​រៀបចំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វើ​រិ​ន ដើម្បី​សម្រេច​ឯកសារ​មួយចំនួន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​

ទិដ្ឋភាពផ្លូវចូលទៅប្រាសាទនាគព័ន្ធ ខេត្តសៀមរាបឆ្នាម២០២០(រូបថត ស្រីនាថ)

​ក្រសួងទេសចរណ៍​បញ្ជា​ក់ថា​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១ (ASEAN Tourism Forum, ATF 2021) ដែល​គ្រោង​នឹង​រៀបចំ​នៅ​កម្ពុជា​នេះ រួមមាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៤ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី​លើក​ទី​២០ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​ឥណ្ឌា​លើក​ទី​២៤ កិច្ចប្រជុំ​ដៃគូ​សន្ទនា រាត្រី​ផ្សព្វផ្សាយ​ទេសចរណ៍​នៃ​ប្រទេស​ទទួល​ជា​ម្ចាស់ផ្ទះ​បន្ទាប់ ពិធី​ចែក​ជ័យលាភី​នៃ​គុណភាព​ទេសចរណ៍​អាស៊ាន​នានា ជំនួប​ទ្វេភាគី ព្រមទាំង​ការតាំងពិព័រណ៍​ទេសចរណ៍​អាស៊ាន (Travel Exchange, Travex) ដែលមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជា​អ្នកលក់ (Sellers) និង​អ្នកទិញ (Buyers) មកពី​តំបន់​ក្នុង​ពិភពលោក និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន ហើយ​ការតាំងពិព័រណ៍​នេះ​ជា​ស្នូល​នៃ​វេទិកា​ខាងលើនេះ​ផងដែរ​។

​ដោយឡែក​នា​ដើមឆ្នាំ​២០២១ ជំនួស​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​ទល់មុខ​គ្នា​ពេញលក្ខណៈ ក្រសួងទេសចរណ៍​កម្ពុជា​ក្នុងនាម​ជា​ប្រធាន និង​ម្ចាស់ផ្ទះ នឹង​រៀបចំ​តែ​កិច្ចប្រជុំ​កិច្ច​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​ដៃគូ​អាស៊ាន កិច្ចប្រជុំ​ថ្នាក់​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន (ASEAN NTOs) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ដើម្បី​សម្រេច​អនុម័ត​ឯកសារ​សំខាន់ៗ​មួយចំនួន​ជាពិសេស​សំដៅ​ដាក់ចុះ​វិធាន​នានា​ទប់ទល់ នឹង​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ដោះស្រាយ​ផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​និង​ដាក់ចុះ​នូវ​អនុសាសន៍​ស្ដារ វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩​។

​ដោយ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៨១ វេទិកា​ទេសចរណ៍​អាស៊ាន (ATF) គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​ដែល​ប្រទេស​សមាជិក អាស៊ាន​ប្ដូរ​វេន​គ្នា​រៀបចំ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​និង​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​ក្លាយជា​គោលដៅ​ទេសចរណ៍​តែមួយ​ប្រកបដោយ​ភាព​ទាក់ទាញ​។ ព្រឹត្តិការណ៍​ដ៏​ធំ​នេះ នៅ​កម្ពុជា ឆ្នាំ​២០២២ ត្រូវបាន​សង្ឃឹមថា​ជា​ឱកាស​ដែល ក្រុមហ៊ុន​ទេសចរណ៍​ជុំវិញ​ពិភពលោក ជា​អ្នកទិញ និង អ្នកលក់​អាច​ជួបគ្នា​ដើម្បី​ជំរុញ​ការធ្វើដំណើរ​កំសាន្ត​ឡើងវិញ បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩​ហើយ​កម្ពុជា​នឹង​អាច​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​របស់ខ្លួន​ទៅកាន់​ទីផ្សារ​ពិភពលោក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕​សរន​

ទិដ្ឋភាពប្រាសាទនាគព័ន្ធ ខេត្តសៀមរាបឆ្នាំ២០២០(រូបថត ស្រីនាថ)

ទិដ្ឋភាពប្រាសាទនាគព័ន្ធ ខេត្តសៀមរាបឆ្នាំ២០២០(រូបថត ស្រីនាថ)

ទិដ្ឋភាពប្រាសាទនាគព័ន្ធ ខេត្តសៀមរាបឆ្នាំ២០២០(រូបថត ស្រីនាថ)

ទិដ្ឋភាពប្រាសាទនាគព័ន្ធ ខេត្តសៀមរាបឆ្នាំ២០២០(រូបថត ស្រីនាថ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...