Home ព័ត៌មានជាតិ វប្បធម៌ ស្តាប់​អារម្ម...

ស្តាប់​អារម្មណ៍​អ្នករៀបចំ​សួន​មុខ​ប្រាសាទអង្គរវត្ត​

ដោយ​:​អង្គរតូច​/​សៀមរាបៈបច្ចុប្បន្ន​បរិ​វេណ​ខាងលិច​ប្រាសាទអង្គរវត្ត បាន​ប្រែ​មុខមាត់​ជាខ្លាំង លម្អ​ដោយ​ផ្កា សួន​ស្មៅ​ពណ៌​បៃតង និង​ដើមឈើ​ជាច្រើន​ដើម​។ ចំណែក​ទីលាន​បដិសណ្ឋារកិច្ច អាជ្ញាធរ​ជាតិ​អប្សរា ក៏​កំពុង​មមាញឹក​សាងសង់​អគារ​ផ្តល់ព័ត៌មាន អគារ​សង្គ្រោះ​បឋម និង​អគារ​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​កម្រិតស្តង់ដា​រ​អន្តរជាតិ​ដែល​គ្រោង​នឹង​បញ្ចប់​ការជួសជុល​ទាំងស្រុង​នា​ពាក់កណ្តាល​ឆ្នាំ​២០២១ ខាងមុខ​។​

​ជា​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​រៀបចំ​សួន​មួយរូប លោកស្រី ហូ សិលា បានបង្ហាញ​អារម្មណ៍​សោមនស្ស​ថា មិន​ដល់​១​ឆ្នាំ​ផង មុខ​ប្រាសាទ​អង្គរ បាន​ប្រែ​ស្រស់បំព្រង​ដោយ​ព្រៃឈើ ផ្កា និង​ស្មៅ​ខៀវស្រងាត់​។ ឃើញ​ហើយ​ស្រស់ថ្លា​ចិត្ត បាត់អស់​ភាព​នឿយហត់​ក្នុងការ​បំពេញ​ការងារ​។

​ដូចគ្នា​ដែរ លោកស្រី ជួន ស្រីមុំ បាន​រៀបរាប់ថា ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​អង្គរ​រយៈ​ពេល​​ចុងក្រោយ នឹង​លាន់មាត់​សរសើរ​ពី​សោ​ភណ្ឌ​ភាព​ដ៏​ស្រស់ស្អាត និង​មាន​សណ្តាប់ធ្នាប់​ល្អ​នៅ​អង្គរ​មិន​ខាន​។ លោកស្រី ថែមទាំង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​យកចិត្តទុកដាក់​និង​ខិតខំ​កែលម្អ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់ តែ​ល្អ​ប្រសើរឡើង​។​

​ក្នុងនាម​ជា​អ្នក​បំពេញការងារ​រៀបចំ​សួន​មុខ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត លោកស្រី ហូ សិលា និង​លោកស្រី ជួន ស្រីមុំ បាន​អំពាវនាវ​ឱ្យ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​នៅ​អង្គរ ចួ​ល​រួម​ថែរក្សា​បរិស្ថាន រក្សា​អនាម័យ ចោល​សំរាម​ក្នុង​ធុងសំរាម​ជានិច្ច​។​

​លោក ពៅ ស៊ី​ណិ​ត បុគ្គ​លិ​បច្ចេកទេស​នាយ​ក​ដ្ឋា​ន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ដឹកនាំ​រៀបចំ​សួន​នៅមុខ​បរិវេណ​ប្រាសាទអង្គរវត្ត បាន​ឱ្យ​ដឹងថា នៅ​ផ្លូវ​ចូល​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត​នេះ មាន​ដាំ​ប្រភេទ​ដើម​ផ្កា​ឆ្អឹង​មាន់​ខ្មៅ ផ្កា​ស្លឹក​ក្រហម និង​ស្មៅ​ជើង​ទា ស្មៅ​ជើងក្រាស់ ដែល​ធន់ សក្តិសម​ដាំ​នៅទីនេះ​ដែលមាន​មនុស្ស​​​​ដើរ​ទៅមក​។ លោក​បន្តថា ក្រៅពីនេះ ក្រុម ការងារ​ក៏​កាត់​ក្រី​មែកឈើ ដកហូត​ដើម​ឈើ​ដែលមាន​ហានិភ័យ​ចេញ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ និង​ដាំ​ដើមឈើ​បន្តវេន​មានដូចជា ដើម​ធ្នង់ ដើម​ក្ងោក ដើម​នាងនួន ដើម​បេង ដើម​គគី​ជាដើម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...

ក្រសួងផែនការ​បង្ហាញ​លទ្ធផ...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...

បុរស​ចំណាស់​ម្នាក់ លង់ទឹក...

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ...