បា​សេ​ឡូ​ណា​សារភាពថា បរាជ័យ​ក្នុង​ការតាមប្រមាញ់​ខ្សែការពារ របស់​អា​សេណ​ល​

1320
ចែករម្លែក

​ក្លឹប​បា​សេ​ឡូ​ណា​បាន​សារភាពថា បរាជ័យ​ក្នុង​ការតាមប្រមាញ់​កីឡាករ ហិ​កទ័រ បេ​ល​ឡេ​រី​ន (Hector Bellerin) របស់​ក្លឹប​អា​សេណ​ល ហើយ​បានចាត់ទុក​កីឡាករ សេសា អា​ស្ពី​លី​គូ​អេ​តា (Cesar Azpilicueta) ជា​ជម្រើស​បន្ទាប់​។​
​ ​
​លោក អឺ​ណេ​ស្តូ វាល​វើដ (Ernesto Valverde) បាន​ពិភាក្សា​អំពី​យុទ្ធ សាស្ត្រ​រៀបចំ​ក្រុម​។​
​ ​
​តាម​ព័ត៌មាន​ថា បា​សេ​ឡូ​ណា​មិន​ចង់​ចំណាយ​ប្រាក់​៤០​លាន​អឺរ៉ូ​សម្រាប់ បេ​ល​ឡេ​រី​ន វ័យ​២២​ឆ្នាំ​។​
​ ​
​អា​ស្ពី​លី​គូ​អេ​តា អាច​ក្លាយជា​គោលដៅ​ចម្បង ហើយ​បា​សេ​ឡូ​ណា​បាន​តាមដាន​កីឡាករ​រូបនេះ ច្រើន​ឆ្នាំ​មកហើយ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ឆេ​ល​ស៊ី​ហាក់ ដូចជា​ស្ទាក់ស្ទើរ​មិន​ចង់​លក់​ខ្សែការពារ​រូបនេះ​ដោយសារតែ​កីឡាករ​រូបនេះ​គឺជា​ផ្នែក​សំខាន់​ក្នុង​ការជួយ​ពួកគេ​លើក​ពាន​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

កីឡាករ សេសា អា​ស្ពី​លី​គូ​អេ​តា (Cesar Azpilicueta)

ទីតាំងផ្សាយពាណិជ្ជកម្ម