Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទំហំ​ទឹកប្រាក...

ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​នាំចូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​ទំហំ​១.២៧៣លានដុល្លារ​

ដោយៈ​ញ៉ែម សុផល​/ភ្នំពេញៈតាម​ស្ថិតិ​ចុងក្រោយបង្អស់​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បាន​បង្ហាញថា ក្នុង​រយៈពេល​គិត​ចាប់ពី​ខែមករា​ដល់​ខែតុលា​ឆ្នាំ​២០២០ បរិមាណ​កុងតឺន័រ​នាំចេញ​និង​នាំចូល​សរុប​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​ចំនួន ៣៦.២០៦ បាន​កើនឡើង ២៩,២២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន រីឯ​ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​និង​នាំចូល​សរុប​មាន​ចំនួន ១.២៧៣ លាន​ដុល្លារ​អាមេរិក បាន​កើនឡើង​៣១,១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំមុន ស្មើនឹង​១០៣%​នៃ​ទំហំ​នៃ​ការនាំចេញ​និង​នាំចូល​សរុប​នា​ឆ្នាំ​២០១៩​។​

​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​អះអាងថា កំណើន​នេះ បាន​ឆ្លុះ​បញ្ចាំង​​ពី​សន្ទុះ​អភិវឌ្ឍ​ដ៏​ខ្លាំង​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​បានបង្ហាញ​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសី​ហនុ រោងចក្រ​សហគ្រាស និង​បុគ្គលិក​កម្មករ​ទាំងអស់​បាន​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​និង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ហើយក៏​បានបង្ហាញ​ឱ្យឃើញ​ពី​សមត្ថភាព​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ផង ដែរ​។​

​ក្រុមហ៊ុន​នេះ​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ដែល​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វី​១៩​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ហើយ​បានចាប់ផ្តើម​ដំណើរ​ការផលិត​ដោយ​រលូន​វិញ​កាលពី​ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​ក្រុមហ៊ុន​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ហើយ​ទទួលបាន​ការអភិវឌ្ឍ​ន៍​ឥតឈប់ឈរ​ក្នុងនាម​ជា​“ ក្បាល​​​ម៉ាស៊ីន​” នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះ​សីហនុ​កំពុង​ជួយ​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ក្នុងស្រុក​ដោយ​សកម្មភាព​និង ជាក់ស្តែង ហើយ​​ពេលនេះ​ក្រុមហ៊ុន​កំពុងអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដំណាក់កាល​ទី​២.០ ជាមួយនឹង​ក្តី​រំពឹងថា នឹងមាន​ក្រុមហ៊ុន​អន្តរជាតិ​កាន់តែច្រើន​អាច​សម្រេចបាន​នូវ​ការ​អភិ​វ​ឌ្ឈ​ឆ្ពោះទៅមុខ និង​ជា​ចំណែក​មួយ​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ខេត្ត​ព្រះ​សីហនុ​ក៏​ប្រទេស​កម្ពុជា​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លួច​ស៊ីម៉ង់ត៍ លក់​រាប់​ឆ្...

ដោយៈ ចាន់តូ / ភ្នំពេញៈ ជន...

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...