Home ព័ត៌មានជាតិ សន្តិសុខ ឃាតករ​លាក់​មុ...

ឃាតករ​លាក់​មុខ​សម្លាប់​មនុស្ស​ជាង ៨០០​នាក់​ស្លាប់ និង​របួស ២៤៤២​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​១៩៦​ថ្ងៃ

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៩៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែ​ឧសភា ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១៦១១​លើក ស្លាប់​មនុស្ស​ចំនួន ៨១០​នាក់ របួស​ចំនួន ២៤៥៤​នាក់ ក្នុងនោះ​របួសធ្ងន់ ១៤៨១​នាក់​។ សម្រាប់​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ កើតឡើង​ចំនួន ៩​លើក ស្លាប់ ៤​នាក់ របួស ១២​នាក់ ក្នុងនោះ​របួសធ្ងន់ ៩​នាក់ និង​ស្រាល ៣​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការ​អនុ​វត្ត​​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៩៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាក​​ពិន័យ សរុប​ចំនួន ២១២២៣២​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៥៦៨២០​គ្រឿង និង​រថ​យន្ត​មាន​ចំនួន ៥៥៤១២​គ្រឿង​។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាក​លេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​​បើកបរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...