Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពិធី​ចុះហត្ថល...

ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១៥ ខែវិច្ឆិកា​ខាងមុខ​

​ដោយៈ​ពៅ និមល​/​ភ្នំពេញៈនៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ការគ្រោងទុក រដ្ឋមន្ត្រី​នៃ​ប្រទេស​ចរចា​អា​សិប​ទាំងអស់ នឹង​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប ខណៈដែល​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) នឹង​ឈាន​មកដល់​នាពេលខាងមុខ​។​

ប្រភពពី​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​១២ ខែវិច្ឆិកា​កន្លងទៅ បានឱ្យដឹងថា លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ច​ប្រជុំ​ត្រៀម​ថ្នាក់​រដ្ឋមន្ត្រី តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​អា​សិប និង​អគ្​គលេខា​ធិការ​អាស៊ាន ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤​។ កិច្ចប្រជុំ​នេះ បាន​វាយ​តម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​អ្នកចរចា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ និង​បាន​ដោះស្រាយ​បញ្ហា​ដែល​សេសសល់ ដោយបាន​បញ្ចប់​ការ​ចរចា​ទាំង​ស្រុង​​​ស្របតាម​អាណត្តិ​ផ្តល់ឱ្យ​ដោយ​ប្រមុខ​ដឹកនាំ​អា​សិប កាលពី​កិច្ចប្រជុំ​កំពូល​អា​សិប លើក​ទី​៣ កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​។

រដ្ឋមន្ត្រី​ទាំងអស់​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បញ្ចប់​នីតិវិធី​ក្នុងស្រុក រួមទាំង​ការស្នើសុំ​សិទ្ធិ​ប្រទាន​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អា​សិប​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

ប្រភព​ខាងលើ​បាន​បន្តថា ការបញ្ចប់​ការចរចា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​ក្នុងឆ្នាំនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​ដើម្បី​ស្តារ​សេដ្ឋកិច្ច​តំបន់​ឡើងវិញ​ឆាប់រហ័ស​បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩ ការពង្រីក​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​ជាពិសេស​ជា​បង្ហាញ​ជំហរ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់​។ កិច្ចព្រមព្រៀង​អា​សិប​នេះ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែល​បង្កើតបាន​ទីផ្សារ​ទំហំ​២.២​ពាន់​លាន​នាក់ ឬ​៣០​ភាគរយ នៃ​ចំនួន​ប្រជាជន​ពិភពលោក ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​រួមគ្នា​ប្រមាណ ៦.២​ទ្រី​លាន​ដុល្លា​អាម៉េរិក ឬ​៣០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​មាន​ចំនួន​ប្រមាណ​២៨​ភាគរយ នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក (​ផ្អែកលើ​ទិន្នន័យ​ឆ្នាំ​២០១៩)​។ ក្នុង​អង្គប្រជុំ​នេះ រដ្ឋមន្ត្រី​ទាំងអស់​បានបញ្ជាក់​ជាថ្មី​ថា កិច្ចព្រមព្រៀង​អា​សិប​នៅតែ​បើកចំហ​ទទួល​ស្វាគមន៍​ភាគី​ឥណ្ឌា​ជានិច្ច​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមត្ថកិច្ច​កំពុង​ស្វែងរក​...

​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​...

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ចុះ​ចាប់​និង​កាត់​ទ្រុង​រ...

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​...

ក្រុម​អ្នកបើក​តាក់ស៊ី​ចោទ...

​ដោយ​:​កញ្ញា​ឌី​/​ភ្នំពេញ...