Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ទិន្នផល​សណ្ត...

​ទិន្នផល​សណ្តែកសៀងខូច​ច្រើនដោយសារ​ភ្លៀង​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទិន្នផល​សណ្តែកសៀង នៅ​ខេត្តរតនគិរី ឆ្នាំនេះ បាន​ថយចុះ​ច្រើន ដោយសារ​ឥទ្ធិពល ទឹកភ្លៀង​ច្រើន​របស់​ព្យុះ កើតមាន ចំពេល​កំពុង​ប្រមូល​ផល​។ នេះ​បើតាម​ការ​ឱ្យដឹងពី បណ្ឌិត សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តរតនគិរី បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ប្រធាន​មន្ទីរ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ក្នុងពេល​កសិករ កំពុង​ប្រមូល​ផល​សណ្តែក​សៀង មាន​ភ្លៀង​ធ្លាក់ មក​ច្រើន ជាប់​គ្នា​រាល់ថ្ងៃ បណ្តាលឱ្យ​គ្រាប់សណ្តែក ស្អុយ​រលួយ ជាប់​ដើម ដោយសារ​សំណើម​ខ្លាំង គ្មាន​ថ្ងៃ​ហាល ខ្លះ​ជ្រុះ​ធ្លាក់​លើដី ដុះ​មកវិញ ជាពិ​សេស​​សណ្តែក ដែល​បាន​ដាំ ពី​ដើមរដូវ ឯ​អ្នក​ដាំ​នៅ​ចុងរដូវ បាន​ផល​ល្អ​វិញ តែមាន​ចំនួន​តិចតួច​។​

​លោក សយ សូ​ណា បានឱ្យដឹង​ទៀតថាៈ ផ្ទៃដី​ដំណាំ​សណ្តែកសៀង ដាំ​បាន​នៅ​ឆ្នាំនេះ មាន​ចំនួន​ប្រមាណ​ជា ៤.០០០ ហិកតា ក្នុង​មួយ​ហិកតា ប្រមូល​ផល បានតែ​ពី ១,២ ទៅ ១,៣ តោន ដែល​ធម្មតា ជា​មធ្យម បាន​ផល ២ តោន ដោយ​នៅក្នុង​ពេលនេះ ក្នុង​១​គីឡូ​ក្រាម មានតម្លៃ​ប្រមូល​ទិញ នៅតាម​ចម្ការ ១.៧០០ រៀល​។​

​លោក ចាន់ ប៊ុនធឿន ដែល​ដាំ​សណ្តែកសៀង បាន​ជាង ១០ ហិកតា នៅ​ខេត្តរតនគិរី បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​១២ វិច្ឆិកា​នេះ​ថាៈ តម្លៃ​សណ្តែកសៀង ពេលនេះ មួយ​គីឡូ​ក្រាម ឡើងដល់​ពី ២.០០០ ទៅ ២.១០០ រៀល ជា​តម្លៃ​ដែល​គេ​ប្រមូល​ទិ ញ នៅតាម​ចម្ការ តែ​កាលពី​ដំបូង ១ គីឡូក្រាម មានតម្លៃ​ត្រឹមតែ ៧០០ រៀល​ទេ ដោយសារ​សណ្តែក ខូច មាន​​​ភ្លៀង​​​ធ្លាក់​ច្រើន ។ ផល​សណ្តែកសៀង ឆ្នាំនេះ ខូច​ច្រើន អាច​ដល់ ៣០ ភាគរយ នៅតាម​ចម្ការ​នានា​។​

​ម្ចាស់​ចម្ការ ខាងលើ និយាយ​ឱ្យដឹងទៀតថាៈ អ្នក​ដាំ​សណ្តែកសៀង នៅ​ចុងរដូវ ទទួលបាន​ផល​ល្អ តែ​គេ​មិន​លក់​ទេ គឺ​គេ​ទុក​លក់​ពូជ បាន​ថ្លៃ​ជាង​។ ពូជ​សណ្តែកសៀង កន្លងទៅ មាន​តម្លៃ​ពី ៣.៥០០ រៀល ទៅ ៤.០០០ រៀល ក្នុង​មួយ​គីឡូក្រាម តែ​នៅ​រដូវ​ដាំ​ដុះ​ក្រោយ អាច​ឡើង​ដល់ ៥.០០០ រៀល ក្នុង​មួយ​គីឡូក្រាម ព្រោះ​ឆ្នាំនេះ មិនសូវមាន​អ្នក​ទុក​ពូជ​ទេ ដោយ​សារ ពេល​ប្រមូល​ផល មាន​ភ្លៀង​ច្រើន ធ្វើឱ្យ​គ្រាប់សណ្តែក​ខូច​ច្រើន​៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...