Home ព័ត៌មានជាតិ សង្គម ១​ម៉ឺន​ម៉ាស់​...

១​ម៉ឺន​ម៉ាស់​បាន​ទៅដល់​ពលរដ្ឋ​នៅ​សហគមន៍​ទួលសំបូរ​

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​អនុវត្តតាម​ប្រសាសន៍​ណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ នាំយក​ម៉ាស​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១​ម៉ឺន​ម៉ាស់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​ទួលសំបូរ សង្កាត់​ព្រៃវែង​។ ថ្ងៃ​ដដែល​នោះដែរ​រដ្ឋ​បាល​ខណ្ឌដង្កោ​បានប្រគល់​ម៉ាស់​ដល់​សង្កាត់​ទាំង​១២ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន​សង្កាត់ ក្នុង​ខណ្ឌដង្កោ ។​

នាឱកាស​នោះ​លោកស្រី​គឹម ញឹ​ប បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​​​​វិធានការ​ការពារ​ខ្លួន​ចៀសអោយផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដូចជា​លាងដៃ​និង​សាប៊ូ​ឬ​ជែ​ល អាកុល ពិសេស​ពាក់​ម៉ាស់​ជាប្រចាំ រក្សា​គម្លាត កុំ​ប្រមូលផ្ដុំ​ឬក៏​ជួបជុំ​កន្លែង​មនុស្ស​ច្រើន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...