ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារពាក់ព័ន្ធនឹងបញ្ហាប្រាក់កាសនិងបញ្ហាប្រកបជំនួញអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើអ្វីមួយផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខសន្សឹម”ជានិច្ច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានបញ្ហាប្រទាំងប្រទើសច្រើន ហើយ ពិសេសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង។ចំពោះស្ត្រីកុំបង្កការផលលំបាកដល់អ្នកដទៃពីរឿងអ្វីមួយពីព្រោះឥទ្ធិពលអាក្រក់របស់លោកអ្នកនឹងចាំទទួលនៅពេលក្រោយជាក់ជាពុំខាន។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នការដើរហើរពាសវាលកាលព្រោះច្រើនជួបរឿងអាក្រក់ជាងល្អ ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះតាមក្បួនហោរាសាស្ត្រចិនហើយបញ្ជាក់ថាលោកអ្នកកើតឆ្នាំខ្លាដួងរាសីស្រុតចុះ ហេតុនេះបើធ្វើអ្វីមួយហើយត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើប ប្រសើរ។ ក្រៅពីនេះត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកចិត្តក្តៅដាក់ខ្លួនឡើយប្រយ័ត្នកើត គ្រោះពិបាកទប់ទល់ហើយត្រូវខាតបង់ទាំងប្រាក់កាសនិងពេលវេលាផង។ ដោយឡែកអ្នក ប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងពេលនេះយីអ៊ុនលោកអ្នកលោតឡើងខ្ពស់ត្រដែតពីទិសបូព៌ាម្ល៉ោះហើយជាឱកាសល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬរៀបចំពិធីបុណ្យអ្វីមួយផង។ការប្រកបការងារអ្វីក៏ដោយត្រូវរវៀសរវៃនិងខិតខំព្យាយាមទើបផ្លែផ្កាហុចឲ្យមកវិញគ្រាន់ជាទីកក់ក្តៅទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមណាស់ផងស៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងពេលនេះដំណើរជីវិតលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនបន្តិចតែយ៉ាងណាកិច្ចការងារមានការរីកលូតលាស់ជាសន្សឹមៗទៅមុខឥតមានឧបសគ្គធំដុំត្រូវរែកពន់នោះឡើយ។ចំណែកយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរវិញទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ អ្នកកើតឆ្នាំម្សាញ់ ក្នុងពេលនេះទោះលោកអ្នកប្រកបកិច្ចការងាររាជការ ឬក្រុមហ៊ុនឯកជនក៏ដោយមិនត្រូវរពិសមាត់រិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកចង់មិនចង់ចៅហ្វាយនាយកើតការគុំគួនហើយជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។ចំពោះស្រី្តដែលធ្លាប់តែកើតមានរឿងរាវដំបៅចិត្តនាកន្លងមកបើចង់លើកបញ្ហានេះមកពិភាក្សាជាមួយក្រុមគ្រួសារឬដោះស្រាយឲ្យជ្រះស្រឡះក្នុងគ្រានេះជាការល្អប្រពៃណាស់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះធំដុំឬរកស៊ីនាយអាយក្តីតែងអាចទទួលផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពសុខដុមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះ ហើយបើទោះបីធ្វើអ្វីមួយក៏ដោយត្រូវប្រយ័ត្នប្រយែងហើយមិនត្រូវជឿពាក្យអុជអាលអ្នកដទៃដែរបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។
បញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតរឿងពីតូចទៅធំឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដោយសារដួងរាសីល្អជាមធ្យមម្ល៉ោះហើយលោកអ្នកអាចឈោង ចាប់បានតែកិច្ចការតូចតាចឬការងារធន់មធ្យមប៉ុណ្ណោះមិនអាចលោភលន់បានឡើយបើពុំនោះនឹងខាងបង់ទៅវិញជាក់ជាពុំខាន។ការរស់នៅមានភាពសុខដុមនិងមានក្រុមមនុស្សអាណិតស្រឡាញ់ជួយយកអសារជានិច្ច។ទោះបីយ៉ាងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះជួបផលលំបាកក្នុងការរកផលចំណូលបន្តិចហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។
គូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំងាយប្រេះស្រាំតែក៏ងាយងាកមកផ្អែមល្ហែមវិញផងដែរ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមិនថាការសម្រេចចិត្ត ទិញផ្ទះ លេងហ៊ុនចរចាទំនាក់ទំនងការងារ ឬផ្លាស់ប្តូរអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។ការរស់នៅមានភាពសុខដុមគួរសមប៉ុន្តែកិច្ចការងារត្រូវពុះពារទើបឆ្លងផុតផលលំបាកទាំងពួងទៅរួច។អ្នកប្រកបការងាររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមឯផលកម្រៃទៀតសោតក៏អាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ដែរ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នាពេលនេះលោកអ្នកកើតឆ្នាំមាន់ ទោះធ្វើអ្វីក៏ដោយគប្បីមានការប្រយ័ត្ន ប្រយែងនិងគិតឲ្យបានល្អិតល្អន់បន្តិចទើបប្រសើរ។ លោកអ្នកអាចជួបបញ្ហាណាមួយពិបាក ទាំងដោះស្រាយនិងទប់ទល់ថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំឃើញមានការរីកលូតលាស់ទៅមុខគួរកត់សម្គាល់ទេគឺទោះជួញទីជិតឆ្ងាយបានគ្រាន់មួយចាយវាយទប់ទល់ក្នុងគ្រួសារ។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេចូរគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីលោកអ្នកកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងណាមួយត្រូវមកវេទនាចិត្តនៅពេលក្រោយ៕
ឆ្នាំច
រាសីល្អជាមធ្យម។ចាប់តាំងតែពីដើមខែមកលោកអ្នកចាប់ផ្តើមជួបបញ្ហាលុកលុយយាយីស្ទើររៀងរាល់ថ្ងៃដែលពេលខ្លះមានតិចតួចពេលខ្លះមានច្រើនស្ទើរតែពិបាកទប់ទល់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឲ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ការរស់នៅចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយីនាំត្រូវចំណាយថវិការហើយខាតកិច្ចការងារថែមទៀត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំកុរ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះម្ល៉ោះហើយលោកអ្នកតែងត្រូវក្រុម មនុស្សបង្កឲ្យកើតការថ្នាក់ថ្នាក់ច្រើននាំឲ្យមិនសូវសុខស្រួលខ្លួននោះឡើយ។ ក្នុងពេលនេះ ដែរដោយសារឈានចូលខែដួងរាសីខ្ពស់ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតែងមានភាពស្រស់ស្រាយនិងមានតែភាពសុខដុមហូរចូលច្រើនជាងការទុក្ខលំបាកជានិច្ច។ទោះបីយ៉ាងណាសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញដោយសារដួងរាសីដាំក្បាលចុះ ម្ល៉ោះហើយមិនថាការ ជួញទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេ៕