កូ​រីដ​-១៩ : ត្រឹម​ម៉ោង​៧​ព្រឹក​នេះ​មាន​ករណី​ជាសះស្បើយ​០១​នាក់ និង​មិនមាន​ករណី​វិជ្ជមាន​ថ្មី​

ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈទាក់ទិន​នឹង​ស្ថានភាព​ជម្ងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​អោយដឹងថា មាន​ករណី​ជាសះស្បើយ​០១​នាក់ និង​មិនមាន​ករណី​វិជ្ជមាន​ថ្មី​ទេ ដោយ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា​នេះ​។​

​ករណី​ជាសះស្បើយ ចំនួន ០១​នាក់ គឺជា​ស្ត្រី​ជនជាតិ​បារាំង​អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង ដោយ​ឆ្លង​កាត់​ប្រទេស​សិង្ហ​បុរី បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​។ ត្រូវបាន​ព្យា​បាល ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​ក្ខ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular