តើ​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណាខ្លះ​ទទួលបាន​នីតិសម្បទា​ឡើងវិញ​?

562

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ គិត​មកដល់​ត្រឹម​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ក្រុមមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១៣​រូប​ហើយ ដែល​បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​នីតិសម្បទា​ឡើងវិញ​។ ​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១៣​រូប ដែល​ទទួលបាន​នីតិសម្បទា​ឡើងវិញ មានដូចជា​:

១. លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​។​
២. លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​។​
៣. លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​។​
៤. លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៥. លោក កង គឹម​ហាក់ អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៦. លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៧. លោក ច័​ន្ធ សិលា ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៨. លោកស្រី ទេព សិទ្ធី ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៩. លោក ស៊ិន សុវណ្ណនី ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩)​។​
១០. លោក សុន ឆ័យ អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ (​ស្នើសុំ​នីតិសម្បទា​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ និង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០) ។​
១១. លោក តាវ គឹម​ឈន អតីត​សមាជិក​ក្រុមការងារ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ (​ស្នើសុំ​នីតិសម្បទា​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ និង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០)
១២. លោក វ៉ា សាម៉ុន អតីត​សមាជិក​ក្រុមការងារ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ (​ស្នើសុំ​នីតិសម្បទា​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ និង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០)
១៣. លោកស្រី លី ស្រី​វី​ណា អតីត​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្នើសុំ​នីតិសម្បទា​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

លោក គង់គាំ

លោក គង់បូរា

លោក រៀល ខេមរិន្ទ

លោក កង គឹមហហាក់

លោកអ៊ូ ច័ន្ទរិទ្ធ

លោក ស៊ិន សុវណ្ណនី

លោក សុន ឆ័យ

លោក តាវ គឹមឈន លោកវ៉ាសាម៉ុន

លោក ជីវ កក្តា

លោកស្រី លីស្រីវីណា