Home ព័ត៌មានអន្តរជាតិ ថៃ​ចាប់បាន​ថ្...

ថៃ​ចាប់បាន​ថ្នាំញៀន​សន្ធឹកសន្ធាប់​តំលៃ​១​ពាន់​លាន​ដុល្លារ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ​អាជ្ញាធរ​ថៃ​ចាប់​បាន​ថ្នាំញៀន​ប្រភេទ​កេតា​មីនជាង​១១​តោន​តំលៃ​ជិត​១​ពាន់​លាន​ដុល្លារ ដែល​ទំនងជា​ប្រុង​ដឹក​ទៅកាន់​ទ្វីបអឺរ៉ុប ជប៉ុន និង​កូរ៉េ ,​នេះ​បើ​តាម​ការ​អោយ​ដឹង​​ពី​ការិយាល័យ​បង្ក្រាប​ថ្នាំញៀន​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ម៉ុន​ទ្រី យី​ម​យែម ប្រធាន​ការិយាល័យ​នេះ បាន​និយាយថា ការចាប់​បាន​ថ្នាំញៀន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ បង្ហាញ​អំពី​បណ្តាញ​ពហុ​ជាតិ​មួយ និង​ថា​ថៃ​នឹង​បន្ត​បង្ក្រាប​ជាមួយ​ប្រទេស​ដទៃ​ទៀត​និង​បណ្តា​​ទីភ្នាក់ងារ​អន្តរជាតិ​។​

​លោក​បាន​និយាយថា «​ថ្នាំញៀន​ប្រភេទ​នេះ​មិន​ពេញ​និយម​ប្រើ​នៅ​ថៃ​ទេ និង​វា​ពិតជា​សំរាប់​នាំចេញ​ទៅ​ក្រៅប្រទេស រួម​មាន​អឺរ៉ុប ជប៉ុន តៃវ៉ាន់ អូស្ត្រាលី​និង​កូរ៉េ​»​។​

​ខាង​វេជ្ជសាស្ត្រ កេតា​មីន ត្រូវ​គេ​ប្រើ​ជា​ថ្នាំស្ពឹក ឬ​ប្រឆាំង​ការធ្លាក់​ទឹកចិត្ត តែ​ជា​ធម្មតា​ប្រើ​ជា​ថ្នាំញៀន​សប្បាយ​អារម្មណ៍​។​

​ពួក​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​នេះ​ចំនួន​៤៥៧​បាវ តំលៃ​ប្រមាណ​២៩​ពាន់​លាន​បាត​(០,៩៦​លាន​ដុល្លា​)​នៅក្នុង​ឃ្លាំង​មួយ​ក្នុង​ខេត្ត ចា​ឆឺង​សា​វ ខាងកើត​ក្រុង​បាងកក​។​ការស៊ើបអង្កេត​​រហូត​ចាប់បាន​ថ្នាំញៀន​ដ៏​ច្រើន​នេះ ធ្វើឡើង​បន្ទាប់​ពី​ថ្នាំញៀន​កេតា​មីន​៣០០​គីឡូក្រាម​ទៅ​ពី​ថៃ​ត្រូវ​គេ​ចាប់បាន​នៅ​កោះ​តៃវ៉ាន់​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក​សំ​សាក់ ថេប​ស៊ូ​ធី​ន បាន​និយាយថា​«​ការរកឃើញ​នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ដោយ​នឹង​មាន​ការស៊ើបអង្កេត​ជាច្រើន​ទៀត​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​បាន​មក​ដោយ​ខុស​​ច្បាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ថ្នាំញៀន​»៕

​ថ្នាំញៀន​កេតា​មីន ៤៥៧​បាន​ទម្ងន់​១១,៥​តោន ត្រូវ​រឹបអូស​នៅក្នុង​ខេត្ត​ចា​ឆឺង​សា​វ កាលពី​ថ្ងៃ​១២​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

ក្មេងៗ ៩ នាក់ ព្រួត​វាយ​ប...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​យុវជន​បីនាក់ ត្រូវបាន​ឃា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិធី​ចាក់​បេតុង​ត​ភ្ជាប់​...

​ដោយៈ​សុផល​/​ភ្នំពេញ​: ពិ...