Home ព័ត៌មានអន្តរជាតិ អ​.​ស​.​ប ៖ ជ...

អ​.​ស​.​ប ៖ ជនអន្តោប្រវេសន៍​យ៉ាងតិច​៧៤ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​លិច​ទូក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​លី​ប៊ី ៖ អង្គការសហប្រជាជាតិ​និយាយថា យ៉ាងហោច​ណាស់​មាន​ជន​អន្តោប្រវេសន៍​ចំនួន ៧៤​នាក់​បាន​ស្លាប់​នៅក្នុង​ការ​លិច​ទូក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​វិច្ឆិកា​នៅ​ឯនាយ​ឆ្នេរ​​សមុទ្រ​ប្រទេស​លី​ប៊ី ដែល​ជា​ហេតុការណ៍​លិច​ទូក​ចុងក្រោយបង្អស់​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​កណ្តាល​។​

​នៅ​ឆ្នាំ​នេះ​គេ​ឃើញ​មានការ​លេចចេញ​ជា​ថ្មី​នៃ​ទូក​ដឹក​ជនអន្តោប្រវេសន៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​ភាគកណ្តាល ជា​ផ្លូវ​ដែល​សម្បូរ​មនុស្ស​ជិះ​ឆ្លងកាត់​ច្រើន​ប៉ុន្តែ​ជារឿយៗ​មាន​គ្រោះថ្នាក់​ចំពោះ​អ្នក​ដែល​​សង្ឃឹម​បាន​ធ្វើដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប ដោយ​ចាប់ផ្តើម​ភាគច្រើន​ចេញពី​ប្រទេស​លី​ប៊ីនិ​ងទុយ​នី​ស៊ី​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​អង្គការ​អន្តរជាតិ​សម្រាប់​អន្តោប្រវេសន៍ (IOM) របស់​អ​.​ស​.​ប​បាន​រាយការណ៍​ថា ការ​លិច​ទូក​ដ៏​ប្រល័យ​នេះ​បាន​ឆក់យក​អាយុជីវិត​ជនអន្តោប្រវេសន៍​យ៉ាងតិច ៧៤ នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯនាយ​ឆ្នេរសមុទ្រ​នៃ​ទីក្រុង​ខូម ។​

​ខូម​គឺ​ជា​ទីក្រុង​កំពង់ផែ​ស្ថិតនៅ​ចម្ងាយ ១២០ គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​រដ្ឋធានី​ទ្រី​ប៉ូ​លី​របស់​លី​ប៊ី​។​

​អង្គការ IOM បាន​ហៅ​ហេតុការណ៍​នេះ​ថា​ជា​គ្រោះមហន្តរាយ​ចុងក្រោយ​នៅក្នុង​ហេតុការណ៍ “​សោកនាដកម្ម​” ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​លិច​ទូក​យ៉ាងហោចណាស់ ៨​ផ្សេង​ទៀត​នៅក្នុង​សមុទ្រ​​មេ​ឌី​ទែ​រ៉ាណេ​ចាប់តាំងពី​ដើម​ខែ​តុលា​។​

IOM បាន​និយាយថា “​តាម​សេចក្តីរាយការណ៍​ទូក​នេះ​ដឹក​មនុស្ស​ជាង ១២០ នាក់​ក្នុងនោះ​មាន​ស្ត្រី​និង​កុមារ​ផងដែរ​”​។ អង្គការ​បាន​បន្ថែមថា អ្នក​នៅ​រស់ ៤៧ នាក់ និង​សាកសព ៣១​នាក់​ត្រូវបាន​នាំ​​មក​ច្រាំង​។

IOM បាន​និយាយថា​ក្នុង​រយៈពេល ២ ថ្ងៃ​កន្លងមកនេះ​យ៉ាងហោច​ណាស់​មាន​មនុស្ស ១៩ នាក់​ផ្សេង​ទៀត​រួម​ទាំង​កុមារ ២ នាក់​បាន​លង់ទឹក​ស្លាប់​បន្ទាប់ពី​ទូក ២​គ្រឿង​បាន​ក្រឡាប់​លិច​នៅ​សមុទ្រ​​មេ​ឌី​ទែ​រ៉ាណេ​កណ្តាល​។​

​យោងតាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អ​.​ស​.​ប​បានឱ្យដឹង​ថា​ជន​ចំណាកស្រុក​ជាង ២ ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល ៧ ឆ្នាំ​ចុងក្រោយ​នេះ​៕

ជនភៀសខ្លួន ៧៤ នាក់​លង់ទឹក​ស្លាប់​ក្នុង​ហេតុការណ៍​លិច​ទូក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...