Home ព័ត៌មានជាតិ សន្តិសុខ នឹង​បើកសវនាកា...

នឹង​បើកសវនាការ​សំណុំរឿង​ក្លែង​ឋានៈ​ជា​ផ្កាយ​២​នគរបាល នៅ​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើកយក​សំណុំរឿង​គំរាមថា​នឹង​សម្លាប់ គំរាមកំហែង​ហែកកេរ្តិ៍ កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឆបោក​ប្រាក់ និង​ក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ មាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​។


​ជនជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ​ឈ្មោះ ឆាយ សុ​ភ័​ក្រ ហៅ សេង សុភ័ក្ដ្រ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

​គួររំលឹកថា កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ឃាត់ខ្លួន​ជនជាប់ចោទ​នេះ​ដើម្បី​យកមក​ធ្វើការ​សាកសួរ ករណី គំរាម​សម្លាប់ ក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ មាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បាន​ប្រើប្រាស់​តួនាទី​ជា ឧ​ត្ត​ម​សេនីយ៍​ទោ​នេះ ទៅ​បញ្ចុះបញ្ចូល ជនរងគ្រោះ​ឲ្យ​បង់លុយ​ក្នុង​ម្នាក់ៗ ជាង ១​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខណ្ឌ​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបោះឆ្នោត​ជាង​១៥​ម៉ឺន​...

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញ...

អណ្ដូងទឹក​ចំនួន​ជាង​៤០០​ក...

ដោយ​: គូលែន / សៀមរាប​: អណ...

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...