​ចងក្រងៈ​ជា សីហៈ​/​ភ្នំពេញៈ​អង្គការ​សុខភាព​ពិភពលោក​គិត​ត្រឹម ថ្ងៃទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១០:៤១ យប់ GMT+7 ករណី​ឆ្លង​សរុប ៥១.៨៤៨.២៦១ ករណី​បាត់​បង់ជីវិត មាន ១.២៨០.៨៦៨ នាក់ នៅក្នុង​ប្រទេស​និង​ដែនដី​សរុប ២២០ ។​

​តាម​ការកត់ត្រា​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ នៅ​ម៉ោង​ប្រហាក់ប្រហែលគ្នា គឺ អ្នក​ឆ្លង​មាន ៥២,៤ លាន​នាក់ អ្នក​ស្លាប់មាន ១.២៨៨.៦៦៤ នាក់​។ ប្រទេស​ឆ្លង​ខ្លាំង​ប្រចាំថ្ងៃ គឺ​អាមេរិក ឥណ្ឌា និង បារាំង អ្នក​ប្រទេស​ដែលមាន​អ្នកស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​ជាងគេ គឺ​អាមេរិក បារាំង ឥណ្ឌា​៕