Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួនយុវជ...

ឃាត់ខ្លួនយុវជនម្នាក់លួចម៉ូតូរ៉ឺម៉កប្រជាពលរដ្ឋទុកនៅមុខផ្ទះ

ដោយៈសរិទ្ធ/កណ្ដាលៈយុវជនម្នាក់ដែលបានលួចម៉ូតូរ៉ឺម៉ករបស់ប្រជាពលរដ្ឋដែលទុកនៅខាងមុខផ្ទះបានត្រូវសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០នៅភូមិព្រែកល្វា ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថាយុវជនរូបនេះឈ្មោះ សុត សល់ អាយុ២៥ឆ្នាំ មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ សន សារើន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា ពេល ជនរងគ្រោះឈ្មោះ សន សារើន កំពុងដេកក្នុងផ្ទះ ខណៈនោះមានគេមកទិញឥដ្ឋ ហើយជនរងគ្រោះបានប្រើកូនប្រសាឈ្មោះ សៅ វុទ្ធី អោយយកម៉ូតូសណ្តោងរ៉ឺម៉កទៅរៀបដាក់ឥដ្ឋអោយគេ ស្រាប់តែបាត់មិនឃើញ ក៏ផ្អើលឆោឡោហើយនាំគ្នាឆែកកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូរ៉ឺម៉កនេះជិះចេញទៅទិសខាងត្បូង។ ភ្លាមនោះម្ចាស់ម៉ូតូនិងអ្នកជិតខាងបាននាំគ្នាដេញតាមរក ហើយបានឃើញជនសង្ស័យកំពុងបើកម៉ូតូរ៉ឺម៉កនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិ ព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ និងបញ្ជូនជនសង្ស័យខាងលើទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។

ចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរ៉ឺម៉ករបស់ជនរងគ្រោះនៅថ្ងៃកើតហេតុពិតមែន និងកាលពីថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២០ ខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដា C70 ពណ៌ បៃតងចាស់ ពាក់ស្លាកលេខ តាកែវ 1E- 4340 របស់ជនរងគ្រោះឈ្មោះ ឡាច សុខជា បានសម្រេចផងដែរ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...