Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូនចាងហ្វា...

បញ្ជូនចាងហ្វាងសារព័ត៌មានមួយរូប ដឹកឈើប្រណិតខុសច្បាប់មកតុលាការ

ដោយៈសរិទ្ធ /ស្ទឹងត្រែងៈលោក ភាន សុភ័ក្ត្រ ចាងហ្វាងសារព័ត៌មាន «យុវជនតេជោ» និង ជាអ្នកព័យកត៌មានអង្គភាពសារព័ត៌មាន Mekong News ផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធការដឹកឈើប្រណិតខុសច្បាប់ ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចចេញពីស្រុកសៀមប៉ាង តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តក្រចេះ ដោយជនសង្ស័យ បានឈើប្រណិតខុសច្បាប់ រួមមាន ឈើក្រញូង និង ឈើនាងនួន ។

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular