ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បន្ទាប់ពីទទួលម៉ាស់ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញបានបែងចែក ម៉ាស់ ដល់សង្កាត់ទាំង ១១ និងទីរួមផ្សារទាំង ៣ ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ គ្មានលទ្ធភាព នៅក្នុងមូលដ្ឋានខណ្ឌ រួមទាំងអាជីវករផ្សារដើម្បីចូលរួម ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងនោះ លោកអភិបាលខណ្ឌដូនពេញ ក៏បានអញ្ជើញ ចុះចែកម៉ាស់ ដល់អាជីវករផ្សារ ធំថ្មី និងទីរួមផ្សារ ២ ទៀត រួមទាំងភ្ញៀវ ក្នុងរដ្ឋាករស្វយ័តផ្សារធំថ្មី ផងដែរ ៕PC
