ដោយៈ សរិទ្ធ / រតនគិរីៈ សមត្ថកិច្ចនគបាល ស្រុកអូរយ៉ាដាវ បានបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេម្នាក់ តាមរថយន្ត មកមណ្ឌលសុខភាព ស្រុកអូរយ៉ាដាវ ហើយបានប្រសូត្រ បានទារកម្នាក់ ប្រកបដោយសុវត្ថិភាព។
ការបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេ ទៅមណ្ឌលសុខភាពនេះ នៅវេលាម៉ោង ៣និង២០នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ តាមបញ្ជាលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាល ស្រុកអូរយ៉ាដាវ។
ប្រភពពពីនគបាល ស្រុកអូរយ៉ាដាវ បានឱ្យដឹងថា ស្ត្រីឈឺពោះឆ្លងទន្លេនោះ ឈ្មោះ សេវ ភិ អាយុ ២៥ឆ្នាំ ជាជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ពេលមកដល់មណ្ឌលសុខភាព ស្រុកអូរយ៉ាដាវហើយ ស្ត្រីរូបនេះប្រសូតបាន ទារក នៅវេលាម៉ោង ១០និង៤៥នាទីយប់ ប្រប្រកបដោយសុវត្តិភាព៕PC