ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចត្រង្គ
(ច័ត-ត្រង់)
នាមសព្ទ
(ក្លាយមកពី សំ. បា. ថា ចតុរង្គ “មានអង្គបួន”) ឈ្មោះល្បែងមួយយ៉ាង មានកូន ៣២ សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង ៣២ នោះមានកូន ២ ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន២ ហៅថា នាង ទុកជាព្រះអគ្គមហេសី, មានកូន៤ ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព, មានកូន ៤ ហៅថាសេះ, មានកូន ៤ ហៅថាទូក, មានកូន ១៦ ហៅថាត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ៤ ជាល្បែងសម្រាប់លេងឲ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ
ក្ដារចត្រង្គ, កូនចត្រង្គ, ក្រឡាចត្រង្គ, លេងចត្រង្គ, អុកចត្រង្គ (ម. ព. ចតុរង្គ ផង) ។
ចត្វ័ង្ស
(ច័ត-ត្វ័ង)
គុណសព្ទ
(សំ. បា. ចតុរំស) ដែលមានជ្រុងបួន; បួនជ្រុង, ក្រឡា ៤ ជ្រុងស្មើភាគ (ម. ព. ត្រិយង្ស និង ចតុរ័ង្ស ទៀតផង) ។
នាមសព្ទ
(សំ. បា. ចតុរំស) ដែលមានជ្រុងបួន; បួនជ្រុង, ក្រឡា ៤ ជ្រុងស្មើភាគ (ម. ព. ត្រិយង្ស និង ចតុរ័ង្ស ទៀតផង
ចត្វា
(ច័ត-ត្វា)
បកតិសំខ្យា
(សំ. ចតុរ៑; បា. ចតុ) បួន (៤)
មន្ត្រីសម្រាប់ចត្វា មន្ត្រីថា្នក់ទី ៤ ។
ចតុម្មុខ
(ចៈ-តុម-មុក)
គុណសព្ទ
(បា.; សំ. ចតុម៌ុខ) មុខ ៤; ដែលមានមុខ ៤ ។
ឈ្មោះទន្លេប្រសព្វមុខ៤ ដូចយ៉ាងទន្លេ ៤ មុខនៅក្រុងភ្នំពេញ
ទន្លេចតុម្មុខ ។
ឈ្មោះព្រះបរមរាជវាំងនៅក្រុងភ្នំពេញសព្វថ្ងៃនេះ
ព្រះបរមរាជវាំងចតុម្មុខ ឬ ព្រះបរមរាជវាំងចតុម៌ុខ (តាមទម្លាប់ដែលសរសេររៀងមកថា ចតុរមុខ ក៏មាន ជា ចតុមុខ ក៏មាន) ។ ក្រុងភ្នំពេញ ដោយមានទន្លេប្រសព្វមុខ៤ នៅចំពីខាងមុខហៅថា ក្រុងចតុម្មុខ ឬ ក្រុងចតុម៌ុខ ឬក៏ ចតុម្មុខនគរ, ចតុម៌ុខនគរ ពុំនោះជា នគរចតុមុខ, នគរចតុម៌ុខ ដូច្នេះក៏មាន ។