Home ព័ត៌មានជាតិ នយោបាយ ឯកអគ្គរាជទូត​...

ឯកអគ្គរាជទូត​ជប៉ុន​កោតសរសើរ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ចូលរួម​ទប់ស្កាត់បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក មី​កា​មី មាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) បាន​ថ្លែង​នូវ​ការអបអរសាទរ កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម និង​អាច​ទប់ស្កាត់បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ពិភពលោក និង​ប្រទេស​ជប៉ុន បាន​កំពុង​ជួបប្រទះ​ដូចគ្នា​។ ការ​ថ្លែង​កោតសរសើរ​រ​រប​ស់ឯក​អគ្គរដ្ឋទូត​ជប៉ុន​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។នេះបើយោងាតប្រភពក្រសួងផែនការ។

លោក មី​កា​មី មាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​(រូបថតក្រសួងផែនការ)

ឯកអគ្គរដ្ឋទូត​ជប៉ុន​បាន​បន្តថា ស្ថិតក្នុង​កាលៈទេសៈ​នេះ ជប៉ុន​បានប្រកាស​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ រួមទាំង​ប្រកាស​ផ្តល់នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ផងដែរ ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ការកសាង​សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និង​ក្រោយ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។
​ក្នុងជំនួប​នេះ​ផងដែរ ឯកអគ្គរដ្ឋទូត​ជប៉ុន ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ទិន្នន័យ​ជាច្រើន ដែល​បានមកពី​ការធ្វើជំរឿន រួមមាន​៖ ជំរឿន​ប្រជាជន​ទូទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា , ជំរឿន​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​, ជំរឿន និង​អង្កេត​ផ្សេងៗ​ទៀត ដែល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត ដើម្បី​សម្រេចបាន​នូវ​ប្រភព​ទិន្នន័យ​មួយ​ដែលមាន​គុណភាព និង​មាន​សារៈសំខាន់ ជា​ជំនួយស្មារតី​ដល់​ដៃគូ​អភិវឌ្ឍន៍​នានា ក៏ដូចជា​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន ស្វែងរក​ឱកាស​វិនិយោគ​ថ្មីៗ​ទៀត មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុងនាម​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រីករាយ​ក្នុង​ការជួយជ្រោមជ្រែង សហការ​ឱ្យមាន​ការវិនិយោគ​ថ្មីៗ​ទៀត ដល់​កម្ពុជា​។​

លោក មី​កា​មី មាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​(រូបថតក្រសួងផែនការ)

​ចំណែក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ផ្តល់ជំនួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ទាំង​ស្មារតី និង​សម្ភារៈ ដែលជា​ផ្នែក​មួយ​មិនអាច​កាត់ផ្តាច់​បាន ចំពោះ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​កម្ពុជា​ដូច​សព្វថ្ងៃ ជាពិសេស​ក្នុងអំឡុងពេល​សម័យ​អ៊ុនតាក់ ជប៉ុន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​។
​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខ ក្រសួងផែនការ នឹង​រៀបចំ​ប្រកាស​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ ជា​ផ្លូវការ ហើយ​ទិន្នន័យ​ជំរឿន​នេះ គឺជា​ប្រភព​ទិន្នន័យ​ដ៏​សំខាន់ សម្រាប់​ភាគី​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​ជាពិសេស​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ថ្មីៗ​នៅ​កម្ពុជា​។​
​ជាការ​ឆ្លើយតប ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍ថា កម្ពុ​ជាមាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃ មិនមែន​កើតមក​ដោយ​ឯកឯង​នោះទេ ជប៉ុន​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ លោក​សូម​សំដែង​នូវ​ការអបអរសាទរ និង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បាន​បង្កើតឡើង​ដោយ​ខ្លួនឯង នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​មួយ​ដ៏​ពិតប្រាកដ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពប៉ិនប្រសព្វ ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ ធ្វើឱ្យ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ​មួយ​ដ៏​វែងឆ្ងាយ ប្រកបដោយ​ការអភិវឌ្ឍ រីកចម្រើន ហើយ​ឯកឧត្តម ក៏បាន​មើលឃើញ​ពី​ការរីកចម្រើន​ខាង​វិស័យ​បច្ចេកវិទ្យា ឌីជីថល នៅ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដែល​ទៅ​ថ្ងៃមុខ ជប៉ុន​ក៏​អាច​នឹងមាន​ឱកាស​រៀន​សូត្រ​ពី​កម្ពុជា​លើ​វិស័យ​បច្ចេកវិទ្យា ឌីជីថល ផងដែរ​៕srn​

លោក មី​កា​មី មាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​(រូបថតក្រសួងផែនការ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត​ដឹក​ខ្សាច់​បុក​និង...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ...

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...