Home ព័ត៌មានជាតិ នយោបាយ ទូត​ចិន​ប្រចា...

ទូត​ចិន​ប្រចាំ​កម្ពុជា​៖ សម្ដេចព្រះ​មហាក្សត្រី ទទួល​គ្រឿង​ឥស្សរិយយស ពី​ចិន នឹងត្រូវ​កត់ត្រា ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ មិត្តភាព​ចិន និង​កម្ពុជា ជា​រៀងរហូត​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា បាន​ថ្លែងថាៈ សម្ដេចព្រះ​មហាក្សត្រី ទទួល​គ្រឿង​ឥស្សរិយយស ពី​ចិន នាពេល​កន្លងទៅនេះ គឺ​បង្កប់​នូវ​មនោសញ្ចេតនា​ដ៏​សែន​ជ្រាល ជ្រៅ​បំផុត របស់​ប្រជាជន​ចិន ថ្វាយ​ចំពោះ​ព្រះអង្គ និង​ជូន​ចំពោះ ប្រជាជន​កម្ពុជា នឹងត្រូវ​បាន កត់ត្រា ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ មិត្តភាព​ចិន និង​កម្ពុជា ជា​រៀងរហូត​។ នេះ​បើ​យោងតាម គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា​។​

​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​លោកស្រី កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូល ក្រាបថ្វាយបង្គំ​គាល់ និង​ថ្វាយព្រះពរ សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុង​ព្រះបរមរាជវាំង ស្ថិត​ក្នុងឱកាស ដែល​ព្រះអង្គ ទ្រង់​ទទួលបាន​នូវ គ្រឿង​ឥស្សរិយយស មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក Wang Wentian បាន​មានប្រសាសន៍ថាៈ លោក​សូម​តំណាង​ឲ្យ​មន្ត្រី​គ្រប់រូប​នៃ​ស្ថាន ទូត​ចិន ប្រចាំ​កម្ពុជា ថ្វាយព្រះពរ ដល់​សម្ដេចព្រះ​មហាក្សត្រី ក្នុងឱកាស​ដែល​ព្រះអង្គ​ទ្រង់ ទទួលបាន គ្រឿង​ឥស្សរិយយស មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ អស់​រយៈពេល​ជាង កន្លះ​សតវត្សរ៍​មកហើយ ដែល​ព្រះអង្គ តែង​ស្តេចយាង ជាមួយ​ព្រះរាជដំណើរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ដែល​ព្រះអង្គ​ទាំង​ទ្វេ​ស្តេចយាង​រួម ចំណែក ក្នុង​ព្រះរាជកិច្ច ជា​ប្រវត្តិសាស្ត្រ ក្នុងការ​អភិវឌ្ឍ ទំនាក់ទំនង​មិត្តភាព ប្រពៃណី រវាង ចិន និង​កម្ពុជា ព្រះអង្គ​ទាំង​ទ្វេ តែង​ទទួលបាន​ការគោរព និង​ស្រឡាញ់ យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​ប្រជាជន​ចិន​គ្រប់រូប គ្រឿង​ឥស្សរិយយស ដែល​ព្រះអង្គ ទទួលបាន ពិតជា​សាក​សម ជាមួយ​ព្រះកិត្តិនាម ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ​។​

​លោក​បាន​បន្ដថាៈ គ្រឿង​ឥស្សរិយយស​នេះ បាន​បង្កប់​នូវ​មនោសញ្ចេតនា ដ៏​សែន​ជ្រាល ជ្រៅ​បំផុត របស់​ប្រជាជន​ចិន ថ្វាយ​ចំពោះ​ព្រះអង្គ និង​ជូន​ចំពោះ ប្រជាជន​កម្ពុជា នឹងត្រូវ​បាន កត់ត្រា ក្នុង​សៀវភៅ ប្រវត្តិសាស្ត្រ​មិត្តភាព​ចិន និង​កម្ពុជា ជា​រៀងរហូត​។​

​សម្ដេចព្រះ​មហាក្សត្រី បាន​ថ្លែងអំណរគុណ​ដល់ ឯកអគ្គរដ្ឋទូត​ចិន ដែល​បាន​ចូល​ក្រាប​ថ្វាយ បង្គំ​គាល់ និង​ពាក្យពេចន៍​ជូនពរ ព្រះអង្គ មាន​ព្រះបន្ទូល​ថា មិត្តភាព​កម្ពុជា និង​ចិន ត្រូវបាន កសាង​ស្ថាបនា និង​បីបាច់​ថែរក្សា ដោយផ្ទាល់ និង​យកចិត្តទុកដាក់​បំផុត​ដោយ​សម្តេចព្រះ បរម​រតន​កោដ្ឋ និង​ថ្នាក់ដឹកនាំ​ចិន ជំនាន់​មុន ព្រះអង្គ​មាន​ក្តី​សោមនស្ស​រីករាយ​ជា​ពន់ពេក ដែល​បាន​ចូលរួម​ជា​សក្ខីភាព និង​រួមចំណែក​ដោយផ្ទាល់​។​

​សម្ដេចព្រះ​មហាក្សត្រី មាន​ព្រះរាជបន្ទូល​ទៀតថាៈ ប្រធានាធិបតី​ចិន លោក Xi Jinping បាន​បំពាក់​គ្រឿង​ឥស្សរិយយស មិត្តភាព ដោយផ្ទាល់ ថ្វាយ​ដល់​ព្រះអង្គ ពិត​ជាមាន​ក្តីរំភើប ក្នុង​ព្រះ​ហឫទ័យ ជា​ពន់ពេក និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ផងដែរ​។ ព្រះអង្គ មាន​ព្រះ បន្ទូល​បន្តទៀតថាៈ ព្រះ​កិត្តិយស ដ៏​ឧត្តុង្គឧត្តម​នេះ មិន​ត្រឹមតែ​ជា​របស់ ព្រះអង្គ​ប៉ុណ្ណោះ​ទេ ក៏​ជា​កិត្តិយស​របស់ ប្រជាជន​កម្ពុជា គ្រប់រូប​ផងដែរ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...