ដោយៈ សរិទ្ធ / ភ្នំពេញៈ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រគល់ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់រដ្ឋបាលសង្កាត់ទាំង៥ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការីករាលដាល ជំងឺកូវីដ១៩ ជាពិសេសចែកជូនដល់ ប្រជាពលរដ្ឋ ដែលរស់នៅ សហគមន៍ក្រីក្រ។
ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក រស់ សុផាន់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ាប្រធានក្រុម ប្រឹក្សាខណ្ឌ និងមន្ត្រីរាជការ ជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
នាឱកាសនោះ លោក សុខ សម្បត្តិ បានលើកឡើងថាៈ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅបន្ទប់ផ្ទះជួល ក្នុងរដ្ឋបាលសង្កាត់ ទាំង៥ ទទួលបាន ម៉ាស់ក្រណាត់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្មើៗគ្នា។
បន្ទាប់ពីចែកម៉ាស់ និងថ្នាំបំបាត់ទឹកស៊ីជើង ដល់សង្កាត់ទាំង៥ រួចមក លោក សុខ សម្បត្តិ និងក្រុមការងារ បានចុះផ្សព្វផ្សាយ ពីវិធីបង្ការទប់ស្កាត់ ពីជំងឺឆ្លងកូវីដ ១៩ ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍អណ្ដូង ៤.៦ និងបានចែកម៉ាស់ជូនពលរដ្ឋតាមខ្នងផ្ទះផងដែរ។
គួបញ្ជាក់ថា ម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកមកចែកជូនប្រជាពលរដ្ឋ ក្នុងខណ្ឌព្រែកព្នៅ នាពេលនោះ មានចំនួន ២០.០០០ ម៉ាស់៕PC