ពលរដ្ឋ​ជាង​៦.០០០ គ្រួសារ​បានទទួល​ពូជស្រូវ​និង​ស្បៀង ពីប្រមុខ​រដ្ឋាភិបាល​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈនៅ​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​នេះ​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត  តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្តល់​គ្រាប់ពូជ​ស្រូវ​និង​ស្បៀង សម្ភារ​ព្រមទាំង​ថវិកា​មួយចំនួន​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៦៣៥០​គ្រួសារ ដើម្បី​ស្រោចស្រង់​និង​ស្តារឡើងវិញ​ពី​គ្រោះទឹកជំនន់ ។​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ​គ្រាប់​ពូជស្រូវ​១០០​គីឡូក្រាម ស្បៀង សម្ភារ​មួយចំនួនធំ និង​ថវិកា​។

នៅ​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​នេះ​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត  តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្តល់​គ្រាប់ពូជ​ស្រូវ​និង​ស្បៀង សម្ភារ​ព្រមទាំង​ថវិកា​មួយចំនួន​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៦៣៥០​គ្រួសារ​(រូបថតសហព័ន្ធស្រូវអង្ករកម្ពុជា)

ពិធី​បាន​ប្រារព្ធ​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ ។​គេ​សង្កេតឃើញ​វត្តមាន​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​សហការី​អគ្គលេខាធិការដ្ឋាន ស​.​អ​.​ក ,​ឯកអគ្គរាជទូត អូស្ត្រាលី​លោក ប៉ា​ប្លូ កាង​( Pablo Kang)​។​
​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី​(​កា​វ៉ា​ក់​)​តែងតែបាន​ផ្តល់នូវ​ការយកចិត្តទុកដាក់​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា ជិត​រយៈពេល​២០​ឆ្នាំ​មកនេះ ជាក់ស្តែង​នា​ថ្ងៃនេះ​បាន​ផ្តល់នូវ​ម៉ាស៊ីន​ព្រួស​គ្រាប់ពូជ​ស្រូវ​ទំនើប ចំនួន​២០​គ្រឿង​ដល់​សហគមន៍​កសិកម្ម​។

​ឧកញ៉ា​សុង​សារ៉ន​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​ក៏បាន​ចូលរួមចំណែក​ជា​ទឹកចិត្ត​ជួយ​ដល់​ប្រជាកសិករ​ស្តារឡើងវិញ​នូវ​ដំណាំ​ស្រូវ​ដែល​បាន​រង​ការប៉ះពាល់​ពី​ទឹកជំនន់​រហ័ស​នាពេល​ក​ន្ល​ង​ទៅ ដោយបាន​ឧបត្ថម្ភ​ថវិកា ១០០​លាន​រៀល ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ទិញ​គ្រាប់ពូជ​ស្រូវ​ក្នុង​កម្មវិធី​នា​ថ្ងៃនេះ​៕​សរន​

នៅ​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​នេះ​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត  តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្តល់​គ្រាប់ពូជ​ស្រូវ​និង​ស្បៀង សម្ភារ​ព្រមទាំង​ថវិកា​មួយចំនួន​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៦៣៥០​គ្រួសារ​(រូបថតសហព័ន្ធស្រូវអង្ករកម្ពុជា

នៅ​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​នេះ​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត  តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្តល់​គ្រាប់ពូជ​ស្រូវ​និង​ស្បៀង សម្ភារ​ព្រមទាំង​ថវិកា​មួយចំនួន​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៦៣៥០​គ្រួសារ​(រូបថតសហព័ន្ធស្រូវអង្ករកម្ពុជា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular