ដោយ:គ្រញូង/បាត់ដំបងៈនៅសាលាខេត្តបាត់ដំបងនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលអំណោយអង្ករចំនួន៣តោន និងមី៣៤កេសធំ ស្មើនឹង២០៤កេសតូច ពីសប្បុរសជនក្នុងខេត្តបាត់ដំបង ក្នុងនោះមាន៖១.លោកតាន់ សុផល ជាមន្ត្រីអាវុធហត្ថខេត្តបាត់ដំបងនិងភរិយាឧបត្ថម្ភអង្ករ១តោន , ២. លោកលីម កែវធី ហៅហ៊ា៧៣ អាជីវករដូរលុយផ្សារណាត់ និងភរិយា ឧបត្ថម្ភអង្ករ១តោន, ៣.លោក លី គាអាជីវករនិងភរិយា ឧបត្ថម្ភ អង្ករ១តោន ,៤. លោក
ស៊ីន ឃនស្នងការរងខេត្ត និងលោកស្រីឧបត្ថម្ភ មី១០២កេសតូច , ៥.លោកតាំង ណាំសែអាជីវករ និងភរិយា ឧបត្ថម្ភ មី១០២កេសតូច សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ៕