Home ព័ត៌មានជាតិ សន្តិសុខ ភ្លេច​លើ​កជ​ន...

ភ្លេច​លើ​កជ​ន្ទ​ល់​ម៉ូតូ ពេល​បើកបរ ក៏​បុក​នឹង​ថ្នល់ ដួល​បោក​ក្បាល​ស្លាប់

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បុរស​ម្នាក់ ភ្លេច​លើ​កជ​ន្ទ​ល់​ម៉ូតូ ពេល​បើកបរ ក៏​បុក​កោស នឹង​ថ្នល់ បណ្តាល​អ្នកបើកបរ ដួល​បោក​ក្បាល ហើយ​ស្លាប់ នៅនឹងកន្លែង កើតហេតុ កាលពី​ម៉ោង ៩​និង ២៥​នាទី យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវ​ខេត្ត លេខ​១៦៨ A ស្ថិតក្នុង​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ យ៉​ត សុផល អធិការនគរបាល ស្រុក​ភ្នំស្រុក បានអោយដឹងថាៈ បុរសរងគ្រោះ ដែល​បង្ក​គ្រោះថ្នាក់​ខ្លួនឯង ដល់​ស្លាប់​នោះ ឈ្មោះ នៅ ព្រេ​ក អាយុ​២៥​ឆ្នាំ មាន​លំនៅ ភូមិ​ត្រពាំងថ្ម​ខាងត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​ន​បន្ទាយមានជ័យ ។​

​លោក​អធិការនគរបាល បាន​បន្តថាៈ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅ​ចូលរួម​កម្មវិធី ហូប​ការ​មិត្តភក្តិ នៅ​ភូមិ​ភ្នំ​ដី ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក​។ ពេល​បើកបរ ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​ពណ៌​ទឹក ប្រាក់ គ្មាន​ស្លាក​លេខ ត្រឡប់ទៅផ្ទះ​វិញ ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ក្នុង​ល្បឿន​លឿន មិន​ពាក់មួក​សុវត្ថិភាព ប្រញាប់ប្រញាល់ និង​ធ្វេសប្រហែស ដោយ​ភ្លេច​លើក​ជ​ន្ទ​ល់​ម៉ូតូ ។​

​នៅពេល​ធ្វើដំណើរ មកដល់​ចំណុចកើតហេតុ ត្រង់ចំណុច​ផ្លូវ​កោង ជ​ន្ទ​ល់​ម៉ូតូ​បាន​បុក​ នឹង​ថ្នល់ បណ្តាល​ឲ្យ​ម៉ូតូ​ដួល បណ្តាលអោយ​អ្នកបើកបរ បោក​ក្បាល​ទៅនឹង​ថ្នល់​បែកក្បាល ហូរឈាម យ៉ាងច្រើន ហើយ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្តង​៕​PC

បុរស​ម្នាក់ ភ្លេច​លើ​កជ​ន្ទ​ល់​ម៉ូតូ ពេល​បើកបរ ក៏​បុក​កោស នឹង​ថ្នល់ បណ្តាល​អ្នកបើកបរ ដួល​បោក​ក្បាល ហើយ​ស្លាប់ នៅនឹងកន្លែង

បុរស​ម្នាក់ ភ្លេច​លើ​កជ​ន្ទ​ល់​ម៉ូតូ ពេល​បើកបរ ក៏​បុក​កោស នឹង​ថ្នល់ បណ្តាល​អ្នកបើកបរ ដួល​បោក​ក្បាល ហើយ​ស្លាប់ នៅនឹងកន្លែង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

EL : Arsenal, Leicester គ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

រថយន្ត​ចេញពីផ្ទះ​សំណាក់ ស...

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ រថ...

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រ...

​ប្រែ​សម្រួលៈ​វាសនា​/​ញូវ...