ដោយ:ដេប៉ូ/ភ្នំពេញ:ក្រសួងអប់រំយុវជន និង កីឡាបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០ បញ្ជាក់ពីការពន្យារពេលនៃការប្រឡងជ្រើសរើសនិស្សិតអាហាររូបករណ៍ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅព្រះរាជាណាចក្រថៃ ជំហានទី២ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នឹងពន្យារពេលរហូតដល់ការផ្តល់ដំណឹងជាថ្មី។
សេចក្តីជូនដំណឹង បានបញ្ជាក់ដល់បេក្ខជន ដែលបានប្រឡងជាប់ជំហានទី១ គម្រោងអាហាររូបករណ៍ព្រះរាជឧបត្ថម្ភដល់កម្ពុជាលើវិស័យអប់រំ ទៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នាសម័យប្រឡងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្តិថាការប្រឡងជំហានទី២ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមណ្ឌលប្រឡងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងការសម្ភាសន៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ត្រូវបានផ្អាករហូតដល់មានសេចក្តីជូនដំណឹងជាថ្មី៕