អភិបាលខេត្ត​កំពង់ឆ្នាំង នាំយក​អំណោយ​របស់​រា​ជ​រដ្ឋាភិបាល​ចែកជូន​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង រួម​នឹង​សហការី បាន​នាំ​អំណោយ​របស់ រាជរដ្ឋាភិបាល ផ្តល់​តាមរយៈ​មន្ទីរ​ស​ង្គ​ម​កិច្ច អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា ខេត្តកំពង់ឆ្នាំង យកទៅ​ចែកជូន​ដល់ គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ដែល​ងាយ​រងគ្រោះ ចំនួន ៨០ គ្រួសារ នៅក្នុង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិសម្បទា ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក ថោង ចំរើន បានអោយដឹងថាៈ រាជរដ្ឋាភិបាល តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានផ្តល់​អំណោយ ដើម្បី​ជួយ​ដល់​គ្រួរ​សារ អតីតយុទ្ធជន​ដែល​ងាយ រងគ្រោះ ង​កំពង់​ជួប​ការលំបាក ខ្វះខាត ដែល​បាន​រង​ផលប៉ះពាល់ ដោយសារតែ​ជំងឺ​កូ​វីដ ១៩ ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ មាន​ចំនួន ៨០ គ្រួសារ ។ អំណោយ​ដែល​ត្រូវបាន​ផ្តល់ជូន ដោយ​ផ្ទាល់ដៃ នៅពេលនោះ ក្នុង​ម្នាក់ៗ ទទួលបាន​មី ១​កេស ត្រីខ​១​មួយ​យួរ សាប៊ូ ប្រេងសណ្តែក និង​ក្រមា​១ រួម​នឹង​ថវិកា​ផងដែរ ។​

​នៅក្នុង​ឱកាស​នោះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ដែលជា​និច្ចកាល​សម្តេច តែងតែបាន យកចិត្តទុកដាក់​គិតគូរ អំពី​សុខមាលភាព ជីវភាព​រស់នៅ របស់​គ្រួសារ​អតីតយុទ្ធជន នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ ។ បច្ចុប្បន្ននេះ ដោយសារ​នៅលើ សាកលលោក​ជួប​បញ្ហា​ជំងឺ កូ​វីដ ១៩ ជា​លើក​ទី​២​នោះ ប្រមុខ​រាជរដ្ឋាភិបាល បានដាក់​វិធានការ យ៉ាង​ម៉ឹងម៉ាត់​ក្នុងការ​ទប់ ស្កាត់ ធ្វើយ៉ាងណា កុំអោយ​ជំងឺ​កូ​វីដ​១៩​នេះ ផ្ទុះឡើង និង​រីក​រាលដាល​បន្តទៀត​នៅក្នុង​ប្រទេស កម្ពុជា​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...

អ្នកគ្រប់គ្រង និង​សិស្ស​ន...

ដោយៈ សុ​ផានី​តា​/​កោះកុង​...

តម្លៃ​អង្ករ​នាំចេញ​ថ្លៃ​ប...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...